Tretinoin tocoferil = Tocoretinate
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈដំបៅនៅលើស្បែក ដែលកើតឡើងដោយការគេងនៅមួយកន្លែងរយៈពេលយូរ (ដំបៅគ្រែឬBedsore) និង ជំងឺដំបៅស្បែកដោយសារការរលាកភ្លើង ជំងឺទឹកនោមផ្អែម ជាដើម។
-
កម្រិតប្រើប្រាស់
ថ្នាំលាបលើស្បែក (0.25%):
សម្អាតមុខដំបៅ រួចលាបឱសថនេះដោយផ្ទាល់ឬលាបលើស្បៃជាដើមដើម្បីគ្របពីលើដំបៅ។ ប្រើ1ថ្ងៃ1~2ដង។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ស្នាមក្រហមលើស្បែក រមាស់ស្បែក ឆ្លងមេរោគ ឈឺ ក្រហាយ។ល។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពទៅលើកោសិកាម៉ាស(Mast cells)និងកោសិកាស្រទាប់ខាងក្នុងនៃសរសៃឈាមជាដើម ដើម្បីជម្រុញការកកើតសរសៃឈាមនិងកោសិកាថ្មី ធ្វើអោយមុខរបួសឆាប់ជាសះស្បើយនិងជួសជុសជាលិកាដែលខូចខាត។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp