Treprostinil
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមនៅសួតដោយសារបញ្ហាសរសៃអាកទែរសួត(Pulmonary arterial hypertension, PAH) (ដែលស្ថិតក្នុងក្រុមទីII, III និង IV តាមវិធីបែងចែកដោយWHO)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ជាទូទៅ មនុស្សពេញវ័យ ចាប់ផ្ដើមប្រើដោយចាក់បញ្ចូលតាមសរសៃវ៉ែនឬក្រោមស្បែកជាប់ឥតដាច់ ក្នុងល្បឿន 1.25ng/kg/នាទី។ ប្រសិនបើអ្នកជំងឺមិនអាចទ្រាំទ្រនឹងល្បឿនបញ្ចូលឱសថខាងលើដោយសារការកើតមានផលរំខានជាដើម ត្រូវបន្ថយមកត្រឹម 0.625ng/kg/នាទី។
ត្រូវតាមដានស្ថានភាពរបស់អ្នកជំងឺ ដោយជាគោលការណ៍ សម្រាប់4សប្ដាហ៍ដំបូង ត្រូវបង្កើនកម្រិតឱសថនេះម្ដង 1.25ng/kg/នាទី(អតិបរមា)រៀងរាល់1សប្ដាហ៍ ហើយបន្ទាប់ពីនោះ បង្កើនកម្រិតឱសថនេះម្ដង 2.5ng/kg/នាទី(អតិបរមា)រៀងរាល់1សប្ដាហ៍ទៅតាមរោគសញ្ញារបស់អ្នកជំងឺ រហូតដល់អាចកំណត់កម្រិតប្រើប្រាស់ដែលប្រសើរបំផុតសម្រាប់អ្នកជំងឺ។ ករណីបង្កើនកម្រិតឱសថម្ដងលើសពី 1.25ng/kg/នាទីឬ 2.5ng/kg/នាទី ត្រូវប្រុងប្រយ័ត្នដោយយកចិត្តទុកដាក់ទៅលើបម្រែបម្រួលនៃស្ថានភាពរបស់អ្នកជំងឺ។ ការកំណត់យកកម្រិតប្រើប្រាស់ដែលប្រសើរបំផុតសម្រាប់អ្នកជំងឺត្រូវពិចារណាដោយផ្អែកលើផលរំខានដែលកើតមាននិងប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមនៅក្នុងសួត។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺខ្សោយថតខាងស្ដាំនៃបេះដូងដំណាក់កាលស្រួចស្រាវ។
・អ្នកដែលបញ្ហាមុខងារបេះដូងផ្នែកខាងឆ្វេងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានសម្ពាធឈាមចុះទាបធ្ងន់ធ្ងរ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការបញ្ឈប់ការប្រើឱសថនេះភ្លាមៗអាចបង្កគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ ដូច្នេះ នៅពេលបញ្ឈប់ការប្រើឱសថនេះ ត្រូវបន្ថយកម្រិតប្រើប្រាស់បន្តិចម្ដងៗ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp