Trepibutone

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・កាត់បន្ថយអាការៈកន្ត្រាក់និងជម្រុញការបញ្ចេញទឹកប្រមាត់ នៅក្នុងជំងឺដូចខាងក្រោម៖ ជំងឺក្រួសទឹកប្រមាត់ ជំងឺរលាកថង់ប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺនៃចលនាខុសប្រក្រតីនៃផ្លូវទឹកប្រមាត់(Biliary dyskinesia) បណ្ដុំរោគសញ្ញានៅក្រោយវះកាត់យកថង់ទឹកប្រមាត់ចេញ។

      ・កាត់បន្ថយអាការៈឈឺចាប់និងរោគសញ្ញាក្រពះពោះវៀន ដែលកើតមាននៅក្នុងជំងឺរលាកលំពែងរ៉ាំរ៉ៃ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង40mg (ថ្នាំម្សៅ10%ត្រូវនឹង400mg) 1ថ្ងៃ3ដង ក្រោយបរិភោគអាហាររួចភ្លាម។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ចង់ក្អួត ក្អួត រាករូសឬទល់លាមក បាត់បង់ចំណង់អាហារ ការបញ្ចេញទឹកមាត់កើនឡើងច្រើន ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រសិនបើកើតមានរោគសញ្ញាក្រពះពោះវៀន មុខងារថ្លើមចុះខ្សោយ ឡើងកន្ទួលក្រហម ជាដើម ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      បន្ទូរការកន្ត្រាក់នៃសាច់ដុំអុដឌី(Sphincter of Oddi) ដើម្បីជម្រុញការបញ្ចេញទឹកប្រមាត់និងទឹកលំពែង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp