Trazodone hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឬអាការៈបាក់ទឹកចិត្ត (Depression)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពី1ថ្ងៃ75~100mg បែងចែកជា1~ច្រើនដងក្នុង1ថ្ងៃ។ អាចបង្កើនកម្រិតដល់ 1ថ្ងៃ200mg បែងចែកជា1~ច្រើនដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថSaquinavir mesilate។
-
ផលរំខាន
វិលមុខ ងងុយគេង សម្ពាធឈាមចុះទាបនៅពេលក្រោកឈរ ឈឺក្បាល ចង់ក្អួត។ល។
សកម្មភាពទប់ស្កាត់គ្រឿងទទួលαនៃឱសថនេះ អាចផ្ដល់ផលរំខានដូចជា ស្ងួតក។ មិនឃើញមានផលរំខានដោយសារសកម្មភាពប្រឆាំងកូលីននោះទេ ប៉ុន្តែ អាចមានករណីធ្វើអោយប្រដាប់ភេទបុរសរឹងយូរ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រើនៅក្នុងការព្យាបាលជំងឺឬអាការៈបាក់ទឹកចិត្ត ជាពិសេស មានប្រសិទ្ធិភាពចំពោះអាការៈធ្ងន់ធ្ងរ(Major depressive disorder, MDD)។
・ឱសថនេះមានប្រសិទ្ធិភាពបំបាត់អារម្មណ៍មិនស្ងប់និងធ្វើអោយងងុយគេង ច្រើនជាងប្រសិទ្ធិភាពបំបាត់អារម្មណ៍បាក់ទឹកចិត្ត។
-
សកម្មភាពឱសថ
ទប់ស្កាត់ការស្រូបចូលវិញនៃសារធាតុប្រភេទម៉ូណូអាមីន ជាពិសេសសារធាតុសេរ៉ូតូនីន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp