Travoprost

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺក្លូកូម(Glaucoma) ឬ រោគសញ្ញានៃការកើនឡើងសម្ពាធភ្នែក។

    • កម្រិតប្រើប្រាស់

      ថ្នាំបន្តក់ភ្នែក (0.004%):

      បន្តក់ក្នុងភ្នែក 1ដង1តំណក់ 1ថ្ងៃ1ដង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ភ្នែកក្រហម ត្របកភ្នែកប្រែពណ៌ រមាស់ភ្នែក ដុះរោមច្រើនជុំវិញភ្នែក រោមភ្នែកវែងនិងក្រាស់ជាងមុន កូនក្រមុំភ្នែកប្រែពណ៌ អារម្មណ៍ទើសក្នុងភ្នែក រលាកកញ្ចក់ភ្នែក ឈឺភ្នែក រលាត់នៅកញ្ចក់ភ្នែក រលាកត្របកភ្នែក ស្ងួតភ្នែក ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - កូនក្រមុំភ្នែកប្រែពណ៌កាន់តែខ្មៅ (ស្រទាប់ជុំវិញកូនក្រមុំភ្នែកប្រែពណ៌)។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・មានប្រសិទ្ធិភាពបញ្ចុះសម្ពាធភ្នែក ដោយមិនមានឥទ្ធិពលធ្វើអោយកូនក្រមុំភ្នែករួមឬរីកនោះទេ។

      ・ក្រោយប្រើប្រាស់ឱសថនេះ អាចនឹងមានអាការៈស្រវាំងភ្នែកជាបណ្ដោះអាសន្ន ដូច្នេះ គួរចៀសវាងបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ រហូតដល់ពេលភ្នែកត្រលប់មកសភាពដើមវិញ។

      ・ករណីប្រើជាមួយថ្នាំបន្តក់ភ្នែកផ្សេងទៀត គួរទុកគម្លាតរវាងគ្នារយៈពេលយ៉ាងហោចណាស់5នាទី។

      ・ករណីប្រើContact lens គួរដោះចេញមុននឹងបន្តក់ថ្នាំនេះ ព្រោះវាអាចធ្វើអោយContact lensប្រែពណ៌។ បន្ទាប់ពីនោះ គួរទុករយៈពេលយ៉ាងហោចណាស់15នាទី មុននឹងពាក់Contact lensវិញ។

      ・ក្រោយបន្តក់ភ្នែក ប្រសិនបើនៅមានទឹកថ្នាំជាប់នៅជុំវិញភ្នែក គួរជូតចេញដោយក្រណាត់សើមឬលាងមុខចេញ ព្រោះសារធាតុថ្នាំនេះអាចធ្វើអោយខ្មៅជុំវិញភ្នែក។

      ・ឱសថនេះអាចធ្វើអោយប៉ះពាល់ដល់កញ្ចក់ភ្នែក ដូច្នេះ មិនត្រូវបន្តក់លើសពី1តំណក់នោះទេ និង អ្នកជំងឺត្រូវទទួលការពិនិត្យកញ្ចក់ភ្នែកអោយបានទៀងទាត់។

    • សកម្មភាពឱសថ

      ឱសថនេះជាប្រភេទប្រូស្តាក្លង់ឌីន(Prostaglandin) វាមានសកម្មភាពភ្ជាប់ទៅនឹងគ្រឿងទទួលFP(FP receptor) ដើម្បីបង្កើនការហូរចេញនៃទឹកក្នុងភ្នែក(Aqueous humour)តាមរយៈចន្លោះស្រទាប់Uveaនិងស្រទាប់Sclera ធ្វើអោយសម្ពាធក្នុងភ្នែកថយចុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp