Trastuzumab emtansine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកសុដន់ ដែលពិនិត្យឃើញមានHER2វិជ្ជមាន និង ដែលមិនអាចវះកាត់បានឬដែលបានរើឡើងវិញ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ដង 3.6mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល90នាទីនៅលើកដំបូង។ ទុកគម្លាត3សប្ដាហ៍សម្រាប់ការប្រើឱសថនេះម្ដងៗ។ ប្រសិនបើនៅលើកដំបូង អ្នកជំងឺអាចទប់ទល់នឹងឱសថបានល្អប្រសើរ អាចបន្ថយរយៈពេលនៃការព្យួរសេរ៉ូមរហូតមកត្រឹម30នាទីចាប់ពីលើកទី2ទៅ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថTrastuzumab។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ។

    • ផលរំខាន

      ផលរំខានរួមមាន អស់កម្លាំង ឈាមច្រមុះ ចង់ក្អួត បាត់បង់ចំណង់អាហារ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ថយទម្ងន់ ក្អកស្ងួតឬក្អកមានស្លេស្ម ក្ដៅខ្លួន ដង្ហក់ ពិបាកដកដង្ហើម បបូរមាត់ប្រែពណ៌ខៀវ ដកដង្ហើមញាប់ ក្រចកដៃជើងប្រែពណ៌ខៀវ (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - រួយខ្លួន ចង់ក្អួត ហើមខ្លួន ពិបាកដកដង្ហើមនៅពេលទម្រេតខ្លួន ដង្ហក់ បេះដូងលោតញាប់នៅពេលធ្វើចលនា (ប៉ះពាល់មុខងារបេះដូង)

      - រួយខ្លួន ក្ដៅច្រាល រងាញាក់ វិលមុខ បែកញើស ក្ដៅខ្លួន ហើមភ្នែកនិងបបូរមាត់ ដង្ហក់ ពិបាកដកដង្ហើម រមាស់ ឡើងកន្ទួលក្រហម កន្ទាលត្រអាក សម្លេងស្អក ពិបាកផ្ដោតអារម្មណ៍គិត ស្មារតីដឹងខ្លួនធ្លាក់ចុះ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - រងាញាក់ ក្អួតចង្អោរ ក្អក ក្ដៅខ្លួន វិលមុខ ហើមត្របកភ្នែក បបូរមាត់និងអណ្ដាត បេះដូងលោតញាប់ ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ ជីពចរកើនឡើង ក្ដៅច្រាល រងាញាក់ បាត់បង់ស្មារតី (Infusion reaction)

      - រួយខ្លួន រមាស់ ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ញ័រដៃ ភ្នែកនិងស្បែកប្រែពណ៌លឿង ទឹកនោមមានពណ៌ដិត (មុខងារថ្លើមថយចុះ)

      - ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ស្នាំជាំស្វាយលើស្បែក ហូរឈាមក្រោមស្បេក ឈាមក្រកក ស្ពឹកមួយចំហៀងខ្លួន ពិបាកផ្ដោតអារម្មណ៍ ឈឺក្បាល ពិបាកនិយាយ ក្អួតចង្អោរ ស្ពឹកដៃជើង ពិបាកបញ្ជាចលនារាងកាយ បាត់បង់ស្មារតី (ជំងឺចំនួនប្លាកែតធ្លាក់ចុះ)

      - ស្ពឹកនិងឈឺដៃជើង ធ្វើចលនាមិនបាន មិនដឹងញាណ (ប៉ះពាល់ប្រព័ន្ធសរសៃប្រសាទនៅតាមអវៈយវៈ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលបង្អាក់សកម្មភាពរបស់CYP3A - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃឱសថប្រែប្រួល។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលប៉ះពាល់ទៅលើសួត ដោយបង្កជាជំងឺរលាកសួតផ្សេងៗ ហើយវាអាចមានគ្រោះថ្នាក់ដល់ជីវិតអ្នកជំងឺ។

      ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពរបស់HER2ដែលមានតួនាទីនៅក្នុងការកើនចំនួននៃកោសិកាមហារីក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp