Trastuzumab

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖

      - ជំងឺមហារីកសុដន់ ដែលពិនិត្យឃើញមានកម្រិតHER2កើនឡើងខ្ពស់។

      - ជំងឺមហារីកក្រពះកំពុងវិវត្តឬកើតឡើងវិញ ដែលពិនិត្យឃើញមានកម្រិតHER2កើនឡើងខ្ពស់ និង ដែលមិនអាចវះកាត់បាន។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ចំពោះជំងឺមហារីកសុដន់ ដែលពិនិត្យឃើញមានកម្រិតHER2កើនឡើងខ្ពស់ អាចប្រើវិធីA ឬ វិធីB នៅក្នុងការព្យាបាល។

      ・ចំពោះជំងឺមហារីកក្រពះកំពុងវិវត្តឬកើតឡើងវិញ ដែលពិនិត្យឃើញមានកម្រិតHER2កើនឡើងខ្ពស់ និង ដែលមិនអាចវះកាត់បាន ត្រូវប្រើវិធីBនៅក្នុងការព្យាបាល ដោយប្រើរួមជាមួយឱសថប្រឆាំងជំងឺមហារីកប្រភេទផ្សេងទៀត។

      <វិធីA>

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង នៅលើកដំបូង ប្រើក្នុងកម្រិត4mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលយ៉ាងហោចណាស់90នាទី។ ទុកគម្លាតរយៈពេល1សប្ដាហ៍រៀងរាល់ការប្រើម្ដងៗ ដោយនៅលើកទី2និងលើកបន្ទាប់ពីនោះ ប្រើក្នុងកម្រិត2mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលយ៉ាងហោចណាស់90នាទី។

      <វិធីB>

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង នៅលើកដំបូង ប្រើក្នុងកម្រិត8mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលយ៉ាងហោចណាស់90នាទី។ ទុកគម្លាតរយៈពេល3សប្ដាហ៍រៀងរាល់ការប្រើម្ដងៗ ដោយនៅលើកទី2និងលើកបន្ទាប់ពីនោះ ប្រើក្នុងកម្រិត6mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលយ៉ាងហោចណាស់90នាទី។

      ប្រសិនបើនៅលើកដំបូង អ្នកជំងឺអាចទប់ទល់នឹងឱសថបានល្អប្រសើរ អាចបន្ថយរយៈពេលនៃការព្យួរសេរ៉ូមរហូតមកត្រឹម30នាទីចាប់ពីលើកទី2ទៅ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលមានជំងឺបេះដូងធ្ងន់ធ្ងរ។

    • ផលរំខាន

      ផលរំខានរួមមាន ក្ដៅខ្លួន ក្អួតចង្អោរ រងាញាក់ ឈឺក្បាល អស់កម្លាំង បញ្ហាក្រចក បាត់បង់ចំណង់អាហារ រាករូស ស្នាមក្រហមនៅលើបាតដៃនិងបាតជើង ដំបៅក្នុងមាត់ ត្អើក ទល់លាមក មិនសូវដឹងញាណ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួន រួយខ្លួន ងងឹតមុខ វិលមុខ ហើម ពិបាកដកដង្ហើមនៅពេលទម្រេតខ្លួន ដង្ហក់ ឈឺទ្រូង បេះដូងលោតញាប់ ជីពចរមិននឹងនរ ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ពិបាកផ្ដោតអារម្មណ៍គិត ស្មារតីដឹងខ្លួនធ្លាក់ចុះឬបាត់បង់ស្មារតី (ប៉ះពាល់មុខងារបេះដូង)

      - បែកញើសទាំងត្រជាក់ វិលមុខ ស្លេកស្លាំង រួយខ្លួន វិលមុខ ពិបាកផ្ដោតអារម្មណ៍គិត ក្ដៅច្រាល ហើមភ្នែកនិងបបូរមាត់ សម្លេងស្អក ពិបាកដកដង្ហើម ដង្ហក់ បេះដូងលោតញាប់ កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - រងាញាក់ ក្ដៅខ្លួន ក្អក ស្លេស្ម ពិបាកដកដង្ហើម ដង្ហក់ បបូរមាត់ប្រែពណ៌ខៀវ ក្រចកដៃជើងប្រែពណ៌ខៀវ (ប៉ះពាល់មុខងារសួត ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - ក្ដៅខ្លួន ឈឺបំពង់ក ឈាមច្រមុះ ចេញឈាមតាមអញ្ចាញធ្មេញ ចេញឈាមក្រោមស្បែក ស្នាមជាំស្វាយ ឈាមក្រកក រួយខ្លួន វិលមុខ ឈឺក្បាល ហ៊ឹងត្រចៀក បេះដូងលោតញាប់ ដង្ហក់ (រោគសញ្ញានៃគ្រាប់ឈាមសឬប្លាកែតថយចុះ ខ្វះឈាម)

      - រួយខ្លួន រមាស់ ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ញ័រដៃ ភ្នែកនិងស្បែកប្រែពណ៌លឿង ទឹកនោមមានពណ៌ដិត (មុខងារថ្លើមថយចុះ ខាន់លឿង រលាកថ្លើម)

      - រួយខ្លួន ហើមខ្លួន ឆាប់ហត់ ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកដកដង្ហើម ឈឺក្បាល ហើមមុខនិងភ្នែក បរិមាណទឹកនោមថយចុះ (ប៉ះពាល់មុខងារតម្រងនោម)

      - វិលមុខ ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកផ្ដោតអារម្មណ៍គិត វង្វេងស្មារតី ឈឺក្បាល ក្អួតចង្អោរ ស្ពឹកពាក់កណ្ដាលខ្លួនលើ ពិបាកនិយាយ ភ្នែកមើលមិនសូវច្បាស់ ដកដង្ហើមធំៗវែងៗ ញ័រដៃ បាត់បង់ស្មារតី (ប៉ះពាល់សរសៃឈាមក្នុងខួរក្បាល ហើមក្នុងខួរក្បាល(Cerebral edema))

      - រងាញាក់ ក្ដៅខ្លួនខ្លាំង ឈឺសន្លាក់ ឈឺសាច់ដុំ (អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis))។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើឱសថនេះនិងក្រោយពេលឈប់ប្រើប្រាស់យ៉ាងហោចណាស់រយៈពេល7ខែ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលប៉ះពាល់ទៅលើមុខងាររបស់បេះដូង ព្រោះវាអាចមានគ្រោះថ្នាក់ដល់ជីវិតអ្នកជំងឺ។ អ្នកជំងឺគួរទទួលការពិនិត្យស្ថានភាពនៃមុខងាររបស់បេះដូង មុនពេលប្រើប្រាស់ឱសថនេះ។ ម្យ៉ាងទៀត ចំពោះអ្នកជំងឺដែលមានហានិភ័យខ្ពស់(អ្នកដែលកំពុងទទួលការព្យាបាលដោយប្រើវិទ្យុសកម្មទៅលើទ្រូង អ្នកដែលមានជំងឺទាក់ទងនឹងបេះដូង អ្នកដែលមានជំងឺលើសសម្ពាធឈាម ) គួរពិនិត្យបេះដូងដោយប្រើអេកូជាញឹកញាប់ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើឱសថនេះនិងក្រោយពេលឈប់ប្រើប្រាស់យ៉ាងហោចណាស់រយៈពេល7ខែ។

      ・ជាទូទៅ គេកំណត់កម្រិតប្រើប្រាស់នៃឱសថនេះទៅតាមទម្ងន់របស់អ្នកជំងឺ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពរបស់ប្រូតេអ៊ីនHER2ដែលជាអង់ស៊ីមមានតួនាទីនៅក្នុងការកើនចំនួននៃកោសិកាមហារីក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp