Tranilast
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាល ជំងឺហឺត(Bronchial asthma) ជំងឺរលាកច្រមុះលក្ខណៈរោគប្រតិកម្ម ជំងឺរលាកស្បែកអាតូភី(Atopic dermatitis) ផ្លែឬស្លាកស្នាមដុះក្រាស់នៅលើស្បែក។
ករណីថ្នាំបន្តក់ភ្នែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកភ្នែកលក្ខណៈរោគប្រតិកម្ម(Allergic conjunctivitis)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
- មនុស្សពេញវ័យ:លេប1ដង100mg (ថ្នាំម្សៅ10%ត្រូវនឹង1g) 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារ:លេប1ថ្ងៃ5mg/kg (ថ្នាំម្សៅ10%ត្រូវនឹង0.05g/kg, ថ្នាំម្សៅ5%ត្រូវនឹង0.1g/kg) បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំបន្តក់ភ្នែក (0.5%):
បន្តក់ក្នុងភ្នែក1ដង1~2តំណក់ 1ថ្ងៃ4ដង (ពេលព្រឹក ពេលថ្ងៃ ពេលល្ងាច និង មុនពេលចូលគេង)។
-
ហាមប្រើ
ករណីថ្នាំលេប:
・ស្ត្រីមានផ្ទៃពោះ (ជាពិសេសក្រោម3ខែ) ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ករណីថ្នាំបន្តក់ភ្នែក:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមរវាងឱសថទាំងនេះ គឺ ងងុយគេង។ ក្រៅពីនេះ នៅមានរោគសញ្ញាទាក់ទងនឹងប្រដាប់របត់ឈាម(បេះដូងលោតញាប់ឬខ្លាំង ជាដើម) រោគសញ្ញាក្រពះពោះវៀន(បាត់បង់ចំណង់អាហារ រាករូស ចង់ក្អួត ជាដើម) រោគសញ្ញាស្មារតី(វិលមុខ ឈឺក្បាល ជាដើម)។
-
ការប្រុងប្រយ័ត្នជាពិសេស
・ដើម្បីដឹងអំពីប្រសិទ្ធិភាពនៃឱសថនេះពិតប្រាកដ អ្នកជំងឺចាំបាច់ត្រូវបន្តប្រើប្រាស់ឱសថនេះរយៈពេល2ខែ។
-
សកម្មភាពឱសថ
ទប់ស្កាត់ការបញ្ចេញសារធាតុបង្ករោគប្រតិកម្ម (Chemical mediators) ដូចជា សេរ៉ូតូនីន(Serotonin) ហ៊ីស្តាមីន(Histamine) SRS-A ជាដើម ពីកោសិកាម៉ាស(Mast cells)នៅក្នុងសួត។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp