Trafermin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំសម្រាប់បាញ់លើស្បែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈដំបៅដោយសារការគេងមិនប្ដូរឥរិយាបថរយៈពេលយូរ (Bedsore)
- អាការៈដំបៅស្បែក (ដំបៅដោយសារការរលាកភ្លើង ដំបៅជើង(Leg ulcer (Ulcus cruris))។
ករណីថ្នាំប្រើទៅលើធ្មេញ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលការខូចខាតនៃឆ្អឹងក្នុងអញ្ចាញធ្មេញដែលកើតឡើងដោយសារជំងឺរលាកជាលិកាជុំវិញធ្មេញ(Periodontitis)។
ឱសថនេះប្រើចំពោះករណីPeriodontal pocketមានជម្រៅចាប់ពី4mmឡើង ហើយជម្រៅនៃការខូចខាតឆ្អឹងមានកម្រិត3mmឡើងទៅ។
-
កម្រិតប្រើប្រាស់
ករណីថ្នាំសម្រាប់បាញ់លើស្បែក:
លាយឱសថនេះជាមួយនឹងសូលុយស្យុងដែលភ្ជាប់មកជាមួយក្នុងបរិមាណ1mLសម្រាប់សារធាតុឱសថ100μg រួចប្រើឧបករណ៍សម្រាប់បាញ់ដែលភ្ជាប់មកជាមួយឱសថនេះ ដើម្បីបាញ់ទៅលើផ្ទៃនៃដំបៅ ក្រោយពីជូតសម្អាតដំបៅរួច។ ប្រើ1ថ្ងៃ1ដង ដោយដាក់ឧបករណ៍បាញ់អោយឃ្លាតពីដំបៅចម្ងាយប្រហែល5cm រួចបាញ់5ចុច (ត្រូវនឹងTrafermin 30μg)សម្រាប់ដំបៅដែលមានទំហំអង្កត់ផ្ចិតអតិបរមា6cmចុះ។ ករណីដំបៅមានទំហំអង្កត់ផ្ចិតអតិបរមាលើសពី6cm ត្រូវដាក់ឧបករណ៍បាញ់អោយឃ្លាតពីដំបៅចម្ងាយប្រហែល5cm រួចបាញ់5ចុចចំពោះដំបៅ1កន្លែង ហើយអនុវត្តដូចគ្នាចំពោះដំបៅនៅកន្លែងផ្សេងទៀត។
ករណីថ្នាំប្រើទៅលើធ្មេញ:
ប្រើនៅពេលអនុវត្តGingival flap surgery ដោយលាបបំពេញឆ្អឹងធ្មេញដែលខូចខាត។
-
ហាមប្រើ
ករណីថ្នាំសម្រាប់បាញ់លើស្បែក:
・អ្នកដែលមានជំងឺមហារីកនៅកន្លែងដែលត្រូវប្រើឱសថនេះ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ករណីថ្នាំប្រើទៅលើធ្មេញ:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានឬធ្លាប់មានជំងឺមហារីកនៅក្នុងមាត់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp