Toremifene citrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកសុដន់ចំពោះស្ត្រីអស់រដូវ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ លេប1ថ្ងៃ1ដង 40mg។
・ចំពោះអ្នកជំងឺដែលធ្លាប់ទទួលការព្យាបាលហើយ (ករណីការព្យាបាលដោយឱសថឬវិទ្យុសកម្មមិនមានប្រសិទ្ធភាព):
មនុស្សពេញវ័យ លេប1ថ្ងៃ1ដង 120mg។
អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・ស្ត្រីដែលកំពុងបំបៅដោះកូន។
・អ្នកដែលកំពុងឬធ្លាប់មានរោគសញ្ញាQTនៃចង្វាក់បេះដូងអូសបន្លាយ។
・អ្នកដែលមានរោគសញ្ញានៃកម្រិតប៉ូតាស្យូមក្នុងឈាមចុះទាប។
・អ្នកដែលកំពុងប្រើប្រាស់ឱសថព្យាបាលជំងឺចង្វាក់បេះដូងខុសប្រក្រតី(Arrhythmia) ដែលស្ថិតក្នុងក្រុមIA (Quinidine, Procainamide ជាដើម) ឬ ក្រុមIII (Amiodarone, Sotalol ជាដើម)។
-
ផលរំខាន
ផលរំខានរួមមាន មិនឃ្លានអាហារ ក្អួតចង្អោរ កន្ទួលក្រហមលើស្បែក រមាស់ស្បែក គំហើញមានបញ្ហា។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឈឺតាមផ្នែកផ្សេងៗនៃរាងកាយ ឈឺពេលសង្កត់ មានស្នាមក្រហមលើស្បែក (ជំងឺស្ទះដោយសារកំណកឈាម(Thromboembolism) រលាកសរសៃវ៉ែន)
- ភ្នែកនិងស្បែកប្រែពណ៌លឿង អស់កម្លាំង មិនឃ្លានអាហារ(មុខងារថ្លើមថយចុះ ខាន់លឿង)
- ចេញឈាមតាមទ្វារមាស រដូវខុសប្រក្រតី(ឈាមរដូវច្រើនហួសហេតុ ឈឺផ្នែកខាងក្រោមនៃពោះនិងចង្កេះ ជាដើម) រដូវមិនទៀង (ជំងឺមហារីកសាច់ដុំស្បូន(Uterine fibroids))។
-
អន្តរប្រតិកម្ម
・ឱសថព្យាបាលជំងឺចង្វាក់បេះដូងខុសប្រក្រតី(Arrhythmia) ដែលស្ថិតក្នុងក្រុមIA (Quinidine, Procainamide ជាដើម) ឬ ក្រុមIII (Amiodarone, Sotalol ជាដើម) - អាចធ្វើអោយQTកាន់តែអូសបន្លាយ និង បង្កជាបញ្ហាTorsade de pointes ជាដើម ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថបញ្ចុះទឹកនោមប្រភេទThiazide - អាចបង្កើនហានិភ័យនៃការកើនឡើងខ្ពស់កម្រិតកាល់ស្យូមក្នុងឈាម។
・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពប្រឆាំងកំណកឈាមកើនឡើង។
・ឱសថPhenobarbital ឱសថPhenytoin ឱសថCarbamazepine ឱសថRifampicin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថToremifeneថយចុះ។
・ឱសថRitonavir - អាចធ្វើអោយAUCនៃឱសថToremifeneកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកសុដន់ចំពោះស្ត្រីអស់រដូវតែប៉ុណ្ណោះ ដូច្នេះ មិនមានទិន្នន័យគ្រប់គ្រាន់បញ្ជាក់អំពីសុវត្ថិភាពនៅក្នុងការប្រើឱសថនេះចំពោះស្ត្រីមានផ្ទៃពោះឬស្ត្រីបំបៅដោះកូននោះទេ។ សម្រាប់ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។ សម្រាប់ស្ត្រីបំបៅដោះកូន ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ចំពោះស្ត្រីដែលស្ថិតក្នុងដំណាក់កាលដំបូងនៃការអស់រដូវ គួរអនុវត្តវិធីពន្យារកំណើតក្រៅអំពីវិធីប្រើឱសថអរម៉ូន។ ប្រសិនបើរកឃើញថាមានផ្ទៃពោះ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ស្ត្រីត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនិងធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចខាងក្រោម៖
- សកម្មភាពប្រឆាំងអេស្ត្រូជេន : ការពិសោធន៍In vitroបង្ហាញថាឱសថនេះទប់ស្កាត់ការកើនឡើងនៃកោសិកាមហារីកសុដន់ដែលត្រូវបានជម្រុញអោយកើនចំនួនដោយសារធាតុEstradiol។ ការពិសោធន៍In vivoទៅលើសត្វកណ្ដុរបង្ហាញថាឱសថនេះទប់ស្កាត់ការកើនឡើងនៃម៉ាសស្បូនដែលជម្រុញដោយសកម្មភាពនៃសារធាតុEstradiol។
- សកម្មភាពប្រឆាំងIGF-1 : ការពិសោធន៍បង្ហាញថាឱសថនេះទប់ស្កាត់ការកើនឡើងនៃកោសិកាមហារីកសុដន់ដែលត្រូវបានជម្រុញអោយកើនចំនួនដោយសារធាតុIGF-1។ ប៉ុន្តែ សកម្មភាពនេះមិនអាស្រ័យទៅលើវត្តមាននៃគ្រឿងទទួលអេស្ត្រូជេន(Estrogen receptor)នោះទេ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp