Torasemide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - អាការៈហើមដោយសារជំងឺបេះដូង។

      - អាការៈហើមដោយសារជំងឺតម្រងនោម។

      - អាការៈហើមដោយសារជំងឺថ្លើម។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 4~8mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកជំងឺដែលមិនមានការបញ្ចេញទឹកនោម។

      ・អ្នកជំងឺដែលកំពុងស្ថិតនៅក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារបញ្ហាថ្លើម។

      ・អ្នកដែលកំពុងមានកម្រិតសូដ្យូមនិងប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាប។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទSulfonamide។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺក្បាល ធ្ងន់ក្បាល អស់កម្លាំង ស្ងួតក វិលមុខ នោមញឹក ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកប្រែពណ៌លឿង (ប៉ះពាល់មុខងារថ្លើម ខាន់លឿង)

      - ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ឈាមក្រោមស្បែកនៅតាមដៃជើងជាដើម (រោគសញ្ញានៃការថយចុះចំនួនប្លាកែត)

      - ចង្វាក់បេះដូងខុសប្រក្រតី អស់កម្លាំង បាក់កម្លាំង (កម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើងឬធ្លាក់ចុះខុសប្រក្រតី)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រភេទអាមីនដែលបង្កើនសម្ពាធឈាម (Adrenaline, Noradrenaline) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។

      ・ឱសថTubocurarine chloride hydrate - អាចធ្វើអោយសកម្មភាពស្ពឹកកើនឡើង ដូច្នេះ ករណីប្រើរួមគ្នាចំពោះអ្នកជំងឺមុនវះកាត់ គួរផ្អាកការប្រើប្រាស់ឱសថTorasemideជាបណ្ដោះអាសន្នជាមុនសិន។

      ・ឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀត - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។

      ・ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycosides (Gentamicin sulfate, Amikacin sulfate ជាដើម) - អាចបង្កើនហានិភ័យនៃការប៉ះពាល់សរសៃប្រសាទខួរក្បាលទី8។

      ・ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycosides (Gentamicin sulfate, Amikacin sulfate ជាដើម), ឱសថប្រឆាំងបាក់តេរីប្រភេទCephalosporin (Cefalothine sodium ជាដើម) - អាចបង្កើនហានិភ័យនៃការប៉ះពាល់មុខងារតម្រងនោម។

      ・ឱសថDigitalis (Digitoxin, Digoxin) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។

      ・ឱសថប្រភេទស្តេរ៉ូអ៊ីត(Hydrocortisone), ឱសថACTH, ឱសថGlycyrrhizin - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាប។

      ・ឱសថបញ្ចុះជាតិស្ករក្នុងឈាម - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។

      ・ឱសថLithium carbonate - អាចធ្វើអោយកើតមានអាការៈនៃការពុលLithium។

      ・ឱសថប្រភេទSalicylic acid (Sodium salicylate, Aspirin) - អាចធ្វើអោយកើតមានអាការៈនៃការពុលឱសថប្រភេទSalicylic acid។

      ・ឱសថប្រភេទNSAID (Indometacin ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះទឹកនោមនៃឱសថTorasemideថយចុះ។

      ・ឱសថជម្រុញការបញ្ចេញចោលនៃអាស៊ីតអ៊ុយរិច(Probenecid ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចេញអាស៊ីតអ៊ុយរិចនៃឱសថនេះថយចុះ។

      ・ឱសថCarbamazepine - អាចធ្វើអោយកម្រិតសូដ្យូមក្នុងឈាមថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើប្រាស់ឱសថនេះអាចធ្វើអោយកើតមានអាការៈវិលមុខដោយសារសម្ពាធឈាមធ្លាក់ចុះ ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ឬធ្វើការនៅទីកន្លែងខ្ពស់។

      ・ឱសថនេះមានសកម្មភាពបញ្ចុះទឹកនោម ដូច្នេះ គួរប្រើប្រាស់ឱសថនេះនៅពេលថ្ងៃ ដោយចៀសវាងប្រើប្រាស់នៅពេលយប់ ព្រោះអាចរំខានដល់ដំណេក។

      ・ប្រសិទ្ធិភាពបញ្ចុះទឹកនោមមានលក្ខណៈខ្លាំងជាងគេក្នុងចំណោមឱសថបញ្ចុះទឹកនោមទាំងអស់ និងជាឱសថដែលមានតួនាទីសំខាន់នៅក្នុងការព្យាបាលជំងឺខ្សោយបេះដូង។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទប់ស្កាត់ការស្រូបចូលវិញនៃសារធាតុសូដ្យូម(Na)និងក្លរ(Cl)ជាដើមនៅក្នុងផ្នែកLoop of Henleនៃបំពង់តម្រងនោម(Renal tubule) ធ្វើអោយបរិមាណទឹកនោមបញ្ចេញចោលមានការកើនឡើង ហើយអាការៈហើមក៏មានភាពល្អប្រសើរជាងមុន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp