Topiroxostat

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺលើសអាស៊ីតអ៊ុយរិចនៅក្នុងឈាម។

      - ជំងឺរលាកសន្លាក់ដោយសារការកើនឡើងនៃអាស៊ីតអ៊ុយរិច(Gout)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ដង20mg 1ថ្ងៃ2ដង ពេលព្រឹកនិងពេលល្ងាច។ បន្ទាប់ពីនោះ ត្រូវតាមដានកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាម ដោយអាចបង្កើនកម្រិតឱសថបន្តិចម្ដងៗ។ ជាទូទៅ កម្រិតប្រើជាប្រចាំគឺ1ដង60mg 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាក្នុង1ដងគឺ80mg 1ថ្ងៃ2ដង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថMercaptopurine hydrate ឬ ឱសថAzathioprine។

    • ផលរំខាន

      ឈឺសន្លាក់ អារម្មណ៍មិនស្រួលនៅដៃជើង រាករូស អស់កម្លាំង ប៉ះពាល់មុខងារថ្លើម ។

    • សកម្មភាពឱសថ

      ទប់ស្កាត់សកម្មភាពនៃអង់ស៊ីមដែលមានតួនាទីនៅក្នុងដំណើរការសំយោគអាស៊ីតអ៊ុយរិចនៅក្នុងរាងកាយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp