Topiramate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើរួមជាមួយឱសថព្យាបាលជំងឺប្រកាច់ផ្សេងទៀតនៅក្នុងការព្យាបាលអាការៈប្រកាច់ដោយផ្នែក(Partial seizures) (រួមទាំង Secondarily generalized seizures) ដែលការប្រើឱសថព្យាបាលជំងឺប្រកាច់ផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      - មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត 1ដង50mg 1ថ្ងៃ1~2ដង។ បន្ទាប់ពីនោះ អាចបង្កើនកម្រិតបន្តិចម្ដងៗ ដោយទុកគម្លាតរវាងការបង្កើនកម្រិតម្ដងៗរយៈពេលយ៉ាងហោចណាស់1សប្ដាហ៍។ កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ200~400mg ដោយបែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ600mg។

      - កុមារអាយុ2ឆ្នាំឡើងទៅ:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ1mg/kg បែងចែកជា2ដងក្នុង1ថ្ងៃ រយៈពេលយ៉ាងហោចណាស់2សប្ដាហ៍។ បន្ទាប់ពីនោះ អាចបង្កើនកម្រិតដល់1ថ្ងៃ2mg/kg ដោយបែងចែកជា2ដងក្នុង1ថ្ងៃ និង អាចបន្តបង្កើនកម្រិតម្ដង2mg/kg/ថ្ងៃឬតិចជាងនេះ រៀងរាល់2សប្ដាហ៍ឬយូរជាងនេះ។ កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ6mg/kg ដោយបែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ9mg/kgឬ600mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ងងុយគេង ស្រកទម្ងន់ វិលមុខ បាត់បង់ចំណង់អាហារឬញុំាច្រើន មិនបែកញើស ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ភ្នែកមើលមិនច្បាស់ ឈឹភ្នែក ចង់ក្អួត (ជំងឺក្លូកូម(Glaucoma) ម៉ាញ៉ូប)

      - ឈឺចង្កេះ ខ្នងនិងពោះ នោមឈាម (ក្រួសក្នុងតម្រងនោមឬផ្លូវទឹកនោម)

      - ដកដង្ហើមខុសប្រក្រតី ស្មារតីដឹងខ្លួនថយចុះ បេះដូងលោតញាប់ (Metabolic acidosis)

      - មិនសូវបែកញើស ក្ដៅខ្លួន ក្ដៅច្រាលពេញខ្លួន (រោគសញ្ញាខ្សត់ញើស ក្ដៅខ្លួនខ្លាំង)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលបង្កើនសកម្មភាពនៃអង់ស៊ីមCYP3A4 (Phenytoin, Carbamazepine ជាដើម) - ករណីប្រើរួមគ្នា រួចបន្ថយបរិមាណឬបញ្ឈប់ការប្រើប្រាស់ឱសថទាំងនោះ វានឹងធ្វើអោយកំហាប់ក្នុងឈាមនៃឱសថTopiramateកើនឡើង។

      ・ឱសថPhenytoin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថPhenytoin កើនឡើង។

      ・ឱសថដែលទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទកណ្ដាល (ឱសថប្រភេទBarbiturate) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។

      ・ឱសថAcetazolamide - អាចធ្វើអោយកើតមានក្រួសក្នុងតម្រងនោមឬផ្លូវទឹកនោម។

      ・ឱសថRisperidone - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថRisperidoneថយចុះ។

      ・ឱសថMetformin, ឱសថAmitriptyline - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។

      ・ឱសថPioglitazone, ឱសថDigoxin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ។

      ・ឱសថLithium - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថLithium

      ប្រែប្រួល។

      ・ឱសថHydrochlorothiazide - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថTopiramateកើនឡើង។

      ・ឱសថពន្យារកំណើត (Ethinylestradiol) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថEthinylestradiolថយចុះ។

      ・អាហារបំប៉នដែលមានផ្ទុកសារធាតុSt. John’s Wort - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថTopiramateថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・ឱសថនេះអាចផ្ដល់ផលរំខានធ្វើអោយស្រកទម្ងន់។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពដូចខាងក្រោម៖

      - ទប់ស្កាត់សកម្មភាពនៃគ្រឿងចម្លងអ៊ីយ៉ុងកាល់ស្យូម(Calcium channel)

      - ជម្រុញសកម្មភាពនៃគ្រឿងទទួលហ្កាបាA (GABA A receptor)

      - ទប់ស្កាត់សកម្មភាពនៃអង់ស៊ីម Carbonic anhydrase។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp