Tolvaptan

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      ・អាការៈដក់ទឹកក្នុងរាងកាយដោយសារជំងឺខ្សោយបេះដូង ករណីការប្រើឱសថបញ្ចុះទឹកនោមផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់

      ・អាការៈដក់ទឹកក្នុងរាងកាយដោយសារជំងឺក្រិនថ្លើម ករណីការប្រើឱសថបញ្ចុះទឹកនោមផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់

      ・ទប់ស្កាត់ការវិវត្តនៃជំងឺAutosomal dominant polycystic kidney disease (ADPKD) ដែលមាឌតម្រងនោមកំពុងរីកធំយ៉ាងឆាប់រហ័ស។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・អាការៈដក់ទឹកក្នុងរាងកាយដោយសារជំងឺខ្សោយបេះដូង:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង15mg។

      ・អាការៈដក់ទឹកក្នុងរាងកាយដោយសារជំងឺក្រិនថ្លើម:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង7.5mg។

      ・ទប់ស្កាត់ការវិវត្តនៃជំងឺAutosomal dominant polycystic kidney disease (ADPKD):

      មនុស្សពេញវ័យ:លេប1ថ្ងៃ60mg បែងចែកជា2ដងក្នុង1ថ្ងៃ (ព្រឹក45mg និង ល្ងាច15mg)។ លេបក្នុងកម្រិតនេះរយៈពេលយ៉ាងហោចណាស់1សប្ដាហ៍។ ប្រសិនបើអ្នកជំងឺអាចទប់ទល់នឹងសកម្មភាពឱសថបាន អាចបង្កើនកម្រិតដល់ 1ថ្ងៃ90mg (ព្រឹក60mg និង ល្ងាច30mg) រួចដល់ 1ថ្ងៃ120mg (ព្រឹក90mg និង ល្ងាច30mg) ដោយទុកគម្លាតរយៈពេលយ៉ាងហោចណាស់1សប្ដាហ៍រវាងការបង្កើនកម្រិតម្ដងៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមប្រតិកម្មរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ120mg។

    • ហាមប្រើ

      ករណីប្រើនៅក្នុងការព្យាបាលអាការៈដក់ទឹកក្នុងរាងកាយដោយសារជំងឺខ្សោយបេះដូង ឬ ជំងឺក្រិនថ្លើម ហាមប្រើចំពោះអ្នកជំងឺដូចខាងក្រោម:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ សារធាតុស្រដៀងនោះ (ឱសថMozavaptane hydrochloride ជាដើម)។

      ・អ្នកដែលមានអាការៈមិនបញ្ចេញទឹកនោម។

      ・អ្នកដែលមិនមានអារម្មណ៍ស្រេកទឹក ឬ អ្នកដែលពិបាកពិសាទឹក។

      ・អ្នកដែលមានកម្រិតសូដ្យូម(Na)ក្នុងឈាមខ្ពស់។

      ・អ្នកដែលមានរោគសញ្ញាប៉ះពាល់ខួរក្បាលដោយសារជំងឺថ្លើម និង ពិបាកបំពេញជាតិទឹកបានគ្រប់គ្រាន់។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ករណីប្រើនៅក្នុងការទប់ស្កាត់ការវិវត្តនៃជំងឺAutosomal dominant polycystic kidney disease (ADPKD) ដែលមាឌតម្រងនោមកំពុងរីកធំយ៉ាងឆាប់រហ័ស:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ សារធាតុស្រដៀងនោះ (ឱសថMozavaptane hydrochloride ជាដើម)។

      ・អ្នកដែលមិនមានអារម្មណ៍ស្រេកទឹក ឬ អ្នកដែលពិបាកពិសាទឹក។

      ・អ្នកដែលមានកម្រិតសូដ្យូម(Na)ក្នុងឈាមខ្ពស់។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ (eGFR ក្រោម 15mL/min/1.73m2)។

      ・អ្នកដែលកំពុងមានឬធ្លាប់មានបញ្ហាមុខងារថ្លើម ដូចជា ជំងឺរលាកថ្លើមរ៉ាំរ៉ៃ ឬ ផលប៉ះពាល់ថ្លើមដោយសារការប្រើឱសថ ជាដើម (លើកលែងរោគសញ្ញាថ្លើមដែលបង្កដោយជំងឺAutosomal dominant polycystic kidney disease (ADPKD))។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ស្ងួតក ទល់លាមក នោមញឹក កម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមកើនឡើង កម្រិតប៉ូតាស្យូមកើនឡើង(រួយខ្លួន ដង្ហក់ ស្ពឹកដៃជើង ។ល។)

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រើក្នុងករណីឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។ ឱសថនេះមានសកម្មភាពបង្កើនការបញ្ចេញចោលនៃអេឡិចត្រូឡាយតិចតួចប៉ុណ្ណោះ។

      ・ដើម្បីដឹងអំពីឥទ្ធិពលនៃឱសថនេះទៅលើកម្រិតសូដ្យូមក្នុងឈាម ត្រូវមានល័ក្ខខ័ណ្ឌអោយអ្នកជំងឺសម្រាកពេទ្យ នៅពេលចាប់ផ្ដើមប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ទប់ស្កាត់ការភ្ជាប់នៃសារធាតុវ៉ាសូប្រេស៊ីន(Vasopressin)ទៅនឹងគ្រឿងទទួលV2 ដើម្បីបង្អាក់សកម្មភាពរបស់សារធាតុវ៉ាសូប្រេស៊ីន(Vasopressin)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp