Tolterodine tartrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈចង់នោមខ្លាំងទ្រាំមិនបាន អាការៈនោមញឹក ឬ អាការៈលេចនោមទ្រាំមិនបាន (Urinary urge incontinence) ដែលកើតមាននៅក្នុងជំងឺប្លោកនោមងាយភ្ញោចខុសប្រក្រតី(Overactive bladder, OAB)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 4mg។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមប្រតិកម្មទៅនឹងសកម្មភាពឱសថរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលមានអាការៈស្ទះនោម (រួមទាំងអាការៈលេចនោមដោយសារស្ទះនោមរ៉ាំរ៉ៃ(Overflow incontinence))

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)ដែលមិនទាន់អាចគ្រប់គ្រងសម្ពាធក្នុងភ្នែកបាននៅឡើយ។

      ・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក(Paralytic ileus)។

      ・អ្នកដែលមានជំងឺខ្សោយសាច់ដុំក្រពះ(Gastric atony)ឬជំងឺខ្សោយសាច់ដុំពោះវៀន(Intestinal atony)។

      ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថFesoterodine fumarate។

    • ផលរំខាន

      ផលរំខានរួមមាន ស្ងួតក្នុងមាត់ ទល់លាមក ឈឺពោះ រំលាយអាហារមិនបានល្អ ស្រេកទឹក ពិបាកនោម ស្ទះនោម ភ្លេចភ្លាំង ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ហើមមុខនិងបបូរមាត់ ហើមបំពង់ក បែកញើសទាំងត្រជាក់ ទឹកមុខស្លេកខៀវ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - នោមមិនចេញ (ស្ទះនោម)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលមានសកម្មភាពប្រឆាំងអាសេទីលកូលីន (ឱសថព្យាបាលជំងឺប៉ាឃីនសុន ឱសថព្យាបាលជំងឺដំបៅក្រពះពោះវៀន ជាដើម) - អាចធ្វើអោយផលរំខាន ដូចជា ស្ងួតក្នុងមាត់ ទល់លាមក ពិបាកនោម ប៉ះពាល់ភ្នែក ជាដើម កើនឡើង។

      ・ឱសថដែលមានសកម្មភាពទប់ស្កាត់អង់ស៊ីមCYP3A4 (ឱសថប្រឆាំងបាក់តេរីប្រភេទMacrolide (Erythromycin, Clarithromycin ជាដើម), ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Itraconazole, Miconazole ជាដើម), ឱសថCiclosporin, ឱសថVinblastine ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃTolterodineកើនឡើង បង្កជាផលរំខានផ្សេងៗ។ ដូច្នេះ គួរបន្ថយកម្រិតប្រើប្រាស់។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ភ្នែកស្រវាំង វិលមុខ ងងុយគេង ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពប្រជែងជាមួយនឹងសារធាតុអាសេទីលកូលីន(Acetylcholine) នៅក្នុងភ្ជាប់ទៅនឹង ក៏ដូចជា ភ្ញោចគ្រឿងទទួលមូស្ការីន(Muscarinic receptors)នៅក្នុងប្លោកនោម ដើម្បីទប់ស្កាត់ការកន្ត្រាក់នៃប្លោកនោម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp