Tolperisone hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈស្ពឹកដោយសារការកន្ត្រាក់នៃសាច់ដុំ ដែលកើតមាននៅក្នុងជំងឺផ្សេងៗ

      - អាការៈកន្ត្រាក់ជាប់នៃសាច់ដុំដែលបង្កជាជំងឺផ្សេងៗ ដូចជាជំងឺឈឺចង្កេះ បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) ជំងឺឆ្អឹងកងខូចទ្រង់ទ្រាយ(Spondylitis deformans) ជាដើម)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・អាការៈស្ពឹកដោយសារការកន្ត្រាក់នៃសាច់ដុំ ដែលកើតមាននៅក្នុងជំងឺផ្សេងៗ:

      - មនុស្សពេញវ័យ:ពិសារ1ថ្ងៃ300mg(ថ្នាំម្សៅ100mg/gត្រូវនឹង3g) បែងចែកជា3ដងក្នុង1ថ្ងៃ។

      - កុមារអាយុ10~15ឆ្នាំ:ពិសារ1ថ្ងៃ100~200mg(ថ្នាំម្សៅ100mg/gត្រូវនឹង1~2g) បែងចែកជា2~3ដងក្នុង1ថ្ងៃ។

      - កុមារអាយុ6~9ឆ្នាំ:ពិសារ1ថ្ងៃ30~90mg(ថ្នាំម្សៅ100mg/gត្រូវនឹង0.3~0.9g) បែងចែកជា2~3ដងក្នុង1ថ្ងៃ។

      - កុមារអាយុ3~5ឆ្នាំ:ពិសារ1ថ្ងៃ20~60mg(ថ្នាំម្សៅ100mg/gត្រូវនឹង0.2~0.6g) បែងចែកជា2~3ដងក្នុង1ថ្ងៃ។

      ・ករណីអាការៈកន្ត្រាក់ជាប់នៃសាច់ដុំដែលបង្កជាជំងឺផ្សេងៗ ដូចជាជំងឺឈឺចង្កេះ បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) ជំងឺឆ្អឹងកងខូចទ្រង់ទ្រាយ(Spondylitis deformans):

      មនុស្សពេញវ័យ:ពិសារ1ថ្ងៃ300mg(ថ្នាំម្សៅ100mg/gត្រូវនឹង3g) បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp