Tofacitinib citrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ដែលការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់

      - ជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ(Ulcerative colitis) ចាប់ពីកម្រិតមធ្យមដល់កម្រិតធ្ងន់ធ្ងរ (ករណីការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ប៉ុណ្ណោះ)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis):

      លេប1ដង5mg 1ថ្ងៃ2ដង។

      ・ករណីជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ(Ulcerative colitis):

      - ដើម្បីឆ្លងចូលដំណាក់កាលធូរស្រាល:

      មនុស្សពេញវ័យ:លេប1ដង10mg 1ថ្ងៃ2ដង រយៈពេល8សប្ដាហ៍។ ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើរយៈពេល8សប្ដាហ៍បន្ថែមទៀត។

      - សម្រាប់ការរក្សាស្ថានភាពជំងឺ:

      មនុស្សពេញវ័យ:លេប1ដង5mg, 1ថ្ងៃ2ដង។ ករណីប្រសិទ្ធិភាពថយចុះ អាចប្រើក្នុងកម្រិតលេប1ដង10mg, 1ថ្ងៃ2ដង។ ចំពោះអ្នកជំងឺដែលពិបាកព្យាបាល អាចលេប1ដង10mg, 1ថ្ងៃ2ដង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានជំងឹឆ្លងធ្ងន់ធ្ងរ (Sepsis ជាដើម)

      ・អ្នកដែលមានជំងឹរបេងស្ថិតក្នុងដំណាក់កាលកើតមានអាការៈ។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានចំនួនគ្រាប់ឈាមNeutrophil ក្រោម500/mm3

      ・អ្នកដែលមានចំនួនគ្រាប់ឈាមLymphocyte ក្រោម500/mm3

      ・អ្នកដែលមានកម្រិតអេម៉ូក្លូប៊ីន (Hemoglobin) ក្រោម8g/dL។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ជំងឺឆ្លងនៅផ្នែកខាងលើនៃផ្លូវដង្ហើម រលាកនៅផ្នែកខាងលើនៃផ្លូវដង្ហើម រលាកក្នុងមាត់(ពងបែកមាត់) ឡើងកន្ទួលក្រហម សម្ពាធឈាមកើនឡើង។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រើក្នុងករណីដែលការប្រើប្រាស់ឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។

      ・មិនត្រូវប្រើរួមជាមួយឱសថប្រឆាំងTNF (ឱសថEtanercept, Adalimumab, Golimumab)នោះទេ។

      ・ការប្រើឱសថនេះ អាចផ្ដល់ផលរំខានធ្វើអោយកើតជំងឺឆ្លងកម្រិតធ្ងន់ធ្ងរ។

      ・ត្រូវអនុវត្តការពិនិត្យដោយថតកាំរស្មីXនៅលើផ្នែកទ្រូងអោយបានជាប្រចាំ។

    • សកម្មភាពឱសថ

      ភ្ជាប់ទៅនឹង CD80/CD86 ដែលស្ថិតនៅលើផ្ទៃនៃកោសិកាបង្ហាញអង់ទីសែន (Antigen-presenting cell)នៃប្រព័ន្ធភាពស៊ាំ ដើម្បីទប់ស្កាត់ការបញ្ជូនសញ្ញាភ្ញោចឆ្លងកាត់CD28 និងបង្អាក់ដំណើរការភ្ញោចកោសិកាT (T cells)និងការផលិតសារធាតុសាយតូខាញ(Cytokines)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp