Tocopherol + Vitamin A oil

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈរលាកស្បែកដោយសារធាតុត្រជាក់ (Frostbite)

      - ជំងឺគ្រើមបាតដៃ (Keratodermia tylodes palmaris progressiva, KTPP)

      - ជំងឺស្បែកទម្រង់ដូចស្រកាត្រី (Ichthyosis)

      - ជំងឺKeratosis pilaris

      - ជំងឺPityriasis simplex

      - ជំងឺក្រិននៅបាតដៃនិងបាតជើង។

    • កម្រិតប្រើប្រាស់

      ថ្នាំលាបលើស្បែក:

      ជាទូទៅ ឱសថ 1g មានផ្ទុក សារធាតុTocopherol 20mg និង សារធាតុVitamin A oil 5mg (5000 ខ្នាតវីតាមីនA)។

      ជាទូទៅ ប្រើ1ថ្ងៃ1~ច្រើនដង លាបនៅលើកន្លែងដែលមានបញ្ហា។

    • ផលរំខាន

      ផលរំខានរួមមាន ស្នាមក្រហមលើស្បែក រមាស់ ។ល។

    • សកម្មភាពឱសថ

      ឱសថនេះឆ្លងកាត់ស្បែក ដោយមានសកម្មភាពជម្រុញចរន្តឈាមមកដល់ស្បែកនិងបង្កើនកម្ដៅនៅស្បែក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp