Tocopherol nicotinate = Tocopheryl nicotinate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- រោគសញ្ញាផ្សេងៗបណ្ដាលមកពីជំងឺលើសសម្ពាធឈាម
- ជំងឺលើសកម្រិតជាតិខ្លាញ់ក្នុងឈាម
- រោគសញ្ញានៃផលប៉ះពាល់ប្រព័ន្ធសរសៃប្រសាទនៅតាមអវៈយវៈបណ្ដាលមកពីជំងឺរឹងសរសៃឈាមធ្វើអោយស្ទះឬត្បៀតចរន្តឈាម(Arteriosclerosis obliterans)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ 300~600mg (ថ្នាំម្សៅ40%ត្រូវនឹង0.75~1.5g) បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម រាករូស បាត់បង់ចំណង់អាហារ មិនស្រួលក្នុងក្រពះ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ផលរំខានជាអាការៈឡើងក្រហមលើស្បែកឬរមាស់ស្បែកអាចកាត់បន្ថយបានដោយពិសារឱសថនេះនៅក្រោយបរិភោគអាហារភ្លាមៗ។ ម្យ៉ាងទៀត នៅពេលកើតមានអាការៈក្ដៅមុខឬអារម្មណ៍ក្ដៅច្រាលឡើង គេអាចប្រើឱសថAspirinដើម្បីព្យាបាល ប៉ុន្តែមិនគួរប្រើឱសថនេះចំពោះអ្នកជំងឺដែលមានបញ្ហាក្រពះពោះវៀននោះទេ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពដូចខាងក្រោម ៖
(1) កែលម្អកម្រិតជាតិខ្លាញ់នៅក្នុងរាងកាយ តាមរយៈការជម្រុញដំណើរការបំបែកនិងការបញ្ចេញចោលនូវសារធាតុកូឡេស្តេរ៉ូល ព្រមទាំងមានប្រសិទ្ធិភាពកាត់បន្ថយកម្រិតជាតិខ្លាញ់ទ្រីគ្លីសេរីត(Triglyceride) និង បង្កើនបរិមាណកូឡេស្តេរ៉ូលដែលភ្ជាប់ជាមួយនឹងម៉ូលេគុលHDL (HDL cholesterol ឬ កូឡេស្តេរ៉ូលល្អ)នៅក្នុងឈាមផងដែរ។
(2) ជួយពង្រឹងសរសៃឈាមមិនអោយងាយទទួលរងការខូចខាត។
(3) ទប់ស្កាត់ការកកើតកំណកឈាមពីបណ្ដុំនៃប្លាកែត ធ្វើអោយចរន្តឈាមមានលក្ខណៈល្អប្រសើរ។
(4) បង្កើនបរិមាណអុកស៊ីសែននៅក្នុងឈាម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp