Tocopherol acetate
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- បង្ការ និង ព្យាបាលជំងឺខ្វះវីតាមីនអឺ(Vitamin E)នៅក្នុងរាងកាយ។
- ជំងឺទាក់ទងនឹងប្រព័ន្ធចរន្តឈាម (រោគសញ្ញាឆាប់ឈឺឬស្ពឹកជើងនៅពេលធ្វើចលនាជើង(Intermittent claudication) ជំងឺសរសៃឈាមរឹង ជំងឺកំណកឈាមនៅក្នុងសរសៃឈាមវ៉ែន ជំងឺរលាកសរសៃឈាមវ៉ែនដោយសារកំណកឈាម ជំងឺភ្នែកបណ្ដាលមកពីទឹកនោមផ្អែម អាការៈត្រជាក់ដៃជើង)។
- ទប់ស្កាត់ការកើនឡើងនៃអុកស៊ីតកម្មសារធាតុខ្លាញ់នៅក្នុងខ្លួន។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង 50~100mg 1ថ្ងៃ2~3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
-
ផលរំខាន
ផលរំខានរួមមាន ទល់លាមកឬរាករូស មិនស្រួលក្នុងក្រពះ ឡើងកន្ទួលក្រហម ។ល។
-
សកម្មភាពឱសថ
ឱសថនេះជាវីតាមីនអឺ(Vitamin E) មានប្រសិទ្ធិភាពដូចខាងក្រោម ៖
- ជម្រុញចរន្តឈាមរត់ និង ទប់ស្កាត់បណ្ដុំនៃប្លាកែតកុំអោយបង្កជាកំណកឈាមខុសប្រក្រតីនៅក្នុងសរសៃឈាម
- ពង្រឹងមុខងារនៃសរសៃឈាម
- ទប់ស្កាត់ប្រតិកម្មអុកស៊ីតកម្មក្នុងរាងកាយ
- កែលម្អតុល្យភាពនៃមុខងារក្រពេញបញ្ចេញក្នុង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp