Tocilizumab
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំចាក់ក្រោមស្បែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
・ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis)(រួមទាំងការទប់ស្កាត់ការខូចខាតទម្រង់នៃសន្លាក់)
・ជំងឺរលាកសរសៃអាកទែរប្រភេទTakayasu's arteritis
・ជំងឺរលាកសរសៃអាកទែរប្រភេទGiant-cell arteritis។
ករណីថ្នាំចាក់សម្រាប់ព្យួរសេរ៉ូម:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
・ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis)(រួមទាំងការបង្ការកុំអោយមានការខូចខាតទម្រង់នៃសន្លាក់) ករណីការប្រើប្រាស់ឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។
・ជំងឺរលាកសន្លាក់វ័យក្មេងដោយមិនដឹងមូលហេតុ(Juvenile idiopathic arthritis, JIA)ដែលមានរោគសញ្ញានៅតាមសន្លាក់ជាច្រើន និង ប្រភេទមានរោគសញ្ញាពេញរាងកាយ ករណីការប្រើប្រាស់ឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។
・ជំងឺCastleman's disease (ករណីអ្នកជំងឺដែលមិនត្រូវទទួលការវះកាត់យកកូនកណ្ដុរចេញតែប៉ុណ្ណោះ)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំចាក់ក្រោមស្បែក:
・ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis):
មនុស្សពេញវ័យ:ប្រើ2សប្ដាហ៍1ដង 162mg ចាក់ក្រោមស្បែក។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចពង្រួញគម្លាតនៃការចាក់មក1សប្ដាហ៍។
・ជំងឺរលាកសរសៃអាកទែរប្រភេទTakayasu's arteritis និង ជំងឺរលាកសរសៃអាកទែរប្រភេទGiant-cell arteritis:
ប្រើ1សប្ដាហ៍1ដង 162mg ចាក់ក្រោមស្បែក។
ករណីថ្នាំចាក់សម្រាប់ព្យួរសេរ៉ូមតាមសរសៃវ៉ែន:
・ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) និង ជំងឺរលាកសន្លាក់វ័យក្មេងដោយមិនដឹងមូលហេតុ(Juvenile idiopathic arthritis, JIA)ដែលមានរោគសញ្ញានៅតាមសន្លាក់ជាច្រើន:
ប្រើ4សប្ដាហ៍1ដង 8mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។
・ជំងឺរលាកសន្លាក់វ័យក្មេងដោយមិនដឹងមូលហេតុ(Juvenile idiopathic arthritis, JIA) ប្រភេទមានរោគសញ្ញាពេញរាងកាយ និង ជំងឺCastleman's disease:
ប្រើ2សប្ដាហ៍1ដង 8mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចកាត់បន្ថយគម្លាតនៃការប្រើប្រាស់មកត្រឹម1សប្ដាហ៍ ទៅតាមរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ។
・អ្នកដែលកំពុងមានអាការៈផ្សេងៗដោយសារជំងឺរបេង។
-
ផលរំខាន
ផលរំខានរួមមាន ជំងឺឆ្លងនៅផ្លូវដង្ហើមផ្នែកខាងលើ ឡើងកន្ទួលក្រហម រលាកក្រពះឬពោះវៀន រលាកសួត ជំងឺឆ្លងនៅលើស្បែកឬក្នុងទ្វារមាស រលាកប្លោកនោម ឈឺពោះ។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អស់កម្លាំង វិលមុខ ស្មារតីដឹងខ្លួនធ្លាក់ចុះ ទឹកមុខស្លេកស្លាំង ហើមនៅភ្នែកនិងជុំវិញបបូរមាត់ ពិបាកដកដង្ហើម កន្ទាលត្រអាក បេះដូងលោតញាប់ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- អាការៈដូចផ្ដាសាយ អស់កម្លាំង ក្ដៅខ្លួន ចង់ក្អួត ដង្ហក់ ក្អក ឈឺបំពង់ក ឡើងកន្ទួលក្រហមនិងឈឺ ឈឺសន្លាក់ ឈឺនៅពេលនោម (ជំងឺឆ្លង)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- ក្អួតចង្អោរ ឈឺពោះខ្លាំង (ធ្លាយពោះវៀន)
- ក្ដៅខ្លួន ឈឺបំពង់ក ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ស្នាមជាំស្វាយនៅលើស្បែក ឈាមក្រកក (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមសឬចំនួនប្លាកែត)
- រួយខ្លួន ហើមពេញខ្លួន ពិបាកដកដង្ហើមនៅពេលទម្រេតខ្លួន ដង្ហក់ បេះដូងលោតញាប់នៅពេលធ្វើចលនា (ជំងឺខ្សោយបេះដូង)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្វើអោយកើតមានជំងឺឆ្លងធ្ងន់ធ្ងរ រួមមានជំងឺរលាកសួត អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជាដើម ព្រោះវាអាចធ្វើអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។
・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អ្នកជំងឺមិនត្រូវចាក់វ៉ាក់សាំងរស់(Live vaccine)នោះទេ ព្រោះប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺអាចនឹងមិនមានលទ្ធភាពទប់ទល់នឹងមេរោគដែលនៅក្នុងវ៉ាក់សាំង។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃសារធាតុInterleukin-6(IL-6) ដែលមានតួនាទីនៅក្នុងប្រព័ន្ធភាពស៊ាំនិងបង្កជាអាការៈរលាកផ្សេងៗនៅក្នុងរាងកាយ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp