Tiquizium bromide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈកន្ត្រាក់និងចលនាកើនឡើងនៃក្រពះពោះវៀន នៅក្នុងជំងឹដូចខាងក្រោម៖
- ជំងឺរលាកក្រពះ
- ជំងឺដំបៅក្រពះឬដំបៅគល់ពោះវៀនតូច(Duodenal ulcer)
- ជំងឺរលាកពោះវៀន
- បណ្ដុំរោគសញ្ញានៃពោះវៀនធំងាយប្រតិកម្ម (Irritable bowel syndrome, IBS)
- ជំងឺទាក់ទងនឹងថង់ទឹកប្រមាត់ឬផ្លូវទឹកប្រមាត់
- ជំងឺក្រួសនៅផ្លូវនោម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង5~10mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។
・អ្នកដែលមានបញ្ហាបញ្ចេញទឹកនោមដោយសារជំងឺក្រពេញប្រូស្តាតរីកធំ។
・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក (Paralytic ileus)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ស្ងួតក ទល់លាមកឬរាករូស ចង់ក្អួត រលាកអញ្ចាញធ្មេញ ពិបាកនោម ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・អាចប្រើចំពោះអ្នកជំងឺជាមនុស្សចាស់ ប៉ុន្តែ ត្រូវប្រុងប្រយ័ត្ននៅពេលប្រើចំពោះអ្នកដែលមានជំងឺក្រពេញប្រូស្តាតរីកធំ។
-
សកម្មភាពឱសថ
ទប់ស្កាត់ការភ្ញោចគ្រឿងទទួលមូស្ការីន(Muscarinic receptor)ដែលស្ថិតនៅលើកោសិកានៃជញ្ជាំងក្រពះ ដើម្បីទប់ស្កាត់ការបញ្ចេញអាស៊ីតក្រពះ (ប្រសិទ្ធិភាពខ្សោយជាងឱសថទប់ស្កាត់គ្រឿងទទួលហ៊ីស្តាមីនH2)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp