Tipepidine hibenzate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈក្អកនិងអាការៈពិបាកខាកស្លេស្ម ដែលកើតមាននៅក្នុងជំងឺទាក់ទងនឹងផ្លូវដង្ហើម ដូចខាងក្រោម៖

      - ជំងឺផ្ដាសាយ

      - ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ (រលាកបំពង់កឬបំពង់សម្លេង រលាកច្រមុះ)

      - ជំងឺរលាកទងសួតស្រួចស្រាវ ឬ រ៉ាំរ៉ៃ

      - ជំងឺរលាកសួត

      - ជំងឺរបេងសួត

      - ជំងឺមហារីកសួត

      - ជំងឺទងសួតរីក (Bronchiectasis)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      - មនុស្សពេញវ័យ : លេប1ថ្ងៃ 66.5~132.9mg (ត្រូវនឹងTipepidine citrate 60~120mg) ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។

      - កុមារអាយុក្រោម1ឆ្នាំ : លេប1ថ្ងៃ 5.54~22.1mg (ត្រូវនឹងTipepidine citrate 5~20mg) ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។

      - កុមារអាយុ1ឆ្នាំ~ក្រោម3ឆ្នាំ : លេប1ថ្ងៃ 11.1~27.7mg (ត្រូវនឹងTipepidine citrate 10~25mg) ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។

      - កុមារអាយុ3ឆ្នាំ~ក្រោម6ឆ្នាំ : លេប1ថ្ងៃ 16.6~44.3mg (ត្រូវនឹងTipepidine citrate 15~40mg) ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។

      អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp