Tiotropium bromide hydrate + Olodaterol hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) រួមមាន ជំងឺរលាកទងសួតរ៉ាំរ៉ៃ និង ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំបាញ់ស្រូបតាមមាត់:
ក្នុងឱសថនេះ1ចុច រួមមាន សារធាតុTiotropium bromide hydrate 3.124μg (ត្រូវនឹងTiotropium 2.5μg) និង សារធាតុOlodaterol hydrochloride 2.736μg (ត្រូវនឹងOlodaterol 2.5μg)។
មនុស្សពេញវ័យ: ប្រើ 1ថ្ងៃ1ដង2ចុច ដោយបាញ់ដើម្បីស្រូបតាមមាត់។
-
ហាមប្រើ
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma))។
・អ្នកដែលមានបញ្ហាផ្នែកមុខងារបញ្ចេញទឹកនោម ដូចជា ជំងឺក្រពេញប្រូស្តាតរីកធំ(Prostatomegaly) ជាដើម។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ សារធាតុAtropine ឬ សារធាតុស្រដៀងAtropine។
-
ការប្រុងប្រយ័ត្នជាពិសេស
・គួរប្រើឱសថនេះ1ថ្ងៃ1ដងនៅពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ។ ការបើលើសកម្រិតអាចបង្កជាអាការៈធ្ងន់ធ្ងរ ដូចជា ចង្វាក់បេះដូងខុសប្រក្រតីឬធ្វើអោយបេះដូងឈប់ដើរជាដើម ដូច្នេះ ត្រូវកំណត់ការប្រើឱសថនេះមិនអោយលើសពី1ថ្ងៃ1ដងឡើយ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp