Tiopronin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- កែលម្អមុខងារថ្លើមចំពោះអ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ
- ជំងឺភ្នែកឡើងបាយមនុស្សចាស់ដំណាក់កាលដំបូង
- បង្កើនការបញ្ចេញចោលនូវសារធាតុបារតនៅពេលមានអាការៈនៃការពុលបារត
- ជំងឺសារធាតុស៊ីស្ទីនក្នុងទឹកនោម (Cystinuria)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីប្រើនៅក្នុងការកែលម្អមុខងារថ្លើមចំពោះអ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ:
មនុស្សពេញវ័យ:លេប1ដង100mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីប្រើនៅក្នុងការព្យាបាលជំងឺភ្នែកឡើងបាយមនុស្សចាស់ដំណាក់កាលដំបូង:
មនុស្សពេញវ័យ:លេប1ដង 100~200mg 1ថ្ងៃ1~2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីប្រើនៅក្នុងការបង្កើនការបញ្ចេញចោលនូវសារធាតុបារតនៅពេលមានអាការៈនៃការពុលបារត:
មនុស្សពេញវ័យ:លេប1ដង 100~200mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីប្រើនៅក្នុងការព្យាបាលជំងឺសារធាតុស៊ីស្ទីនក្នុងទឹកនោម (Cystinuria):
- មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ដង100mg 1ថ្ងៃ4ដង (ក្រោយបរិភោគអាហារនិងមុនពេលចូលគេង)។ កម្រិតអតិបរមាប្រើក្នុង1ដងគឺ 500mg (1ថ្ងៃ2000mg)។
- កុមារ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ100mg ដោយកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 40mg/kg ប៉ុន្តែមិនត្រូវប្រើលើសពី1ថ្ងៃ2000mgនោះទេ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp