Tinidazole
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺTrichomoniasis (ជំងឺឆ្លងបណ្ដាលមកពីប៉ារ៉ាស៊ីត Trichomonas vaginalis)
ករណីថ្នាំសុលតាមទ្វារមាស:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកទ្វារមាសដែលបណ្ដាលមកពីប៉ារ៉ាស៊ីត Trichomonas vaginalis (ជំងឺTrichomonas vaginitis)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង200mg 1ថ្ងៃ2ដង រយៈពេល7ថ្ងៃ (1វដ្ដ)។ ឬ លេបតែ1ដង2000mg (1វដ្ដ)។ ករណីនៅតែពិនិត្យឃើញមានប៉ារ៉ាស៊ីត Trichomonas vaginalis ក្រោយប្រើប្រាស់ឱសថ ត្រូវចាប់ផ្ដើមប្រើប្រាស់ឱសថនេះជាថ្មីម្ដងទៀត ប៉ុន្តែ ត្រូវទុកគម្លាតយ៉ាងហោចណាស់ប្រហែល1សប្ដាហ៍ពីការប្រើលើកមុន។
ករណីថ្នាំសុលតាមទ្វារមាស:
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង200mg សុលតាមទ្វារមាស រយៈពេល7ថ្ងៃ (1វដ្ដ)។ ករណីនៅតែពិនិត្យឃើញមានប៉ារ៉ាស៊ីត Trichomonas vaginalis ក្រោយប្រើប្រាស់ឱសថ ត្រូវចាប់ផ្ដើមប្រើប្រាស់ឱសថនេះជាថ្មីម្ដងទៀត ប៉ុន្តែ ត្រូវទុកគម្លាតយ៉ាងហោចណាស់ប្រហែល1សប្ដាហ៍ពីការប្រើលើកមុន។
-
ហាមប្រើ
ករណីថ្នាំលេប:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺទាក់ទងនឹងឈាម។
・អ្នកដែលមានជំងឺទាក់នឹងខួរក្បាលឬខួរឆ្អឹងខ្នង។
・ស្ត្រីមានផ្ទៃពោះក្រោម3ខែឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
ករណីថ្នាំសុលតាមទ្វារមាស::
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ករណីថ្នាំលេប:
ផលរំខានរួមមាន ឡើងកន្ទួលក្រហម បាត់បង់ចំណង់អាហារ អារម្មណ៍មិនស្រួលក្នុងក្រពះ ក្អួតចង្អោរ ឈឺពោះ រាករូស ឈឺក្បាល អស់កម្លាំង ទឹកនោមប្រែពណ៌ ។ល។
ករណីថ្នាំសុលតាមទ្វារមាស::
ផលរំខានរួមមាន ការឆ្លងមេរោគផ្សិតCandida(រមាស់ ឡើងកន្ទួលក្រហមជាដើម)។ល។
-
អន្តរប្រតិកម្ម
ករណីថ្នាំលេប:
・គ្រឿងស្រវឹង - អាចធ្វើអោយមានអាការៈដូចជាឈឺពោះ ក្អួត មុខក្រហម ជាដើម ដូច្នេះ គួរចៀសវាងពិសាគ្រឿងស្រវឹងក្នុងអំឡុងពេលនិងក្រោយពេលប្រើឱសថនេះរយៈពេល3ថ្ងៃ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីថ្នាំលេប:
・ស្ត្រីមានផ្ទៃពោះក្រោម3ខែឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ស្ត្រីមានផ្ទៃពោះចាប់ពី3ខែឡើងទៅ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំលេប:
・ឱសថនេះអាចនឹងទប់ស្កាត់សកម្មភាពបន្សាបគ្រឿងស្រវឹងនៅក្នុងរាងកាយ ធ្វើអោយមានអាការៈដូចជាឈឺពោះ ក្អួត មុខក្រហម ជាដើម ដូច្នេះ គួរចៀសវាងពិសាគ្រឿងស្រវឹងក្នុងអំឡុងពេលនិងក្រោយពេលប្រើឱសថនេះរយៈពេល3ថ្ងៃ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងប៉ារ៉ាស៊ីតTricomonas vaginalis ដោយមានសកម្មភាពធ្វើប្រតិកម្មរេដុកម្មនៅក្នុងមេរោគ ដើម្បីបំលែងទៅជាសមាសធាតុនីត្រូសូ(Nitroso compound)។ សមាសធាតុនេះនឹងទៅភ្ជាប់ជាមួយDNAរបស់មេរោគ ដើម្បីបង្អាក់សកម្មភាពផលិតDNA នាំអោយមេរោគមិនអាចរស់ឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp