Timepidium bromide hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈឈឺចាប់ដែលបណ្ដាលមកពីសកម្មភាពកន្ត្រាក់និងចលនាខុសប្រក្រតីនៃក្រពះពោះវៀន នៅក្នុងជំងឹដូចជា ជំងឺរលាកក្រពះ ជំងឺដំបៅក្រពះឬដំបៅគល់ពោះវៀនតូច(Duodenal ulcer) ជំងឺរលាកពោះវៀន ជំងឺទាក់ទងនឹងថង់ទឹកប្រមាត់ឬផ្លូវទឹកប្រមាត់ និង ជំងឺក្រួសនៅផ្លូវនោម។
- អាការៈឈឺចាប់ដោយសារជំងឺរលាកលំពែង។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖
- កាត់បន្ថយអាការៈឈឺចាប់ដែលបណ្ដាលមកពីសកម្មភាពកន្ត្រាក់និងចលនាខុសប្រក្រតីនៃក្រពះពោះវៀន នៅក្នុងជំងឹដូចជា ជំងឺរលាកក្រពះ ជំងឺដំបៅក្រពះឬដំបៅគល់ពោះវៀនតូច(Duodenal ulcer) ជំងឺរលាកពោះវៀន ជំងឺទាក់ទងនឹងថង់ទឹកប្រមាត់ឬផ្លូវទឹកប្រមាត់ និង ជំងឺក្រួសនៅផ្លូវនោម។
- កាត់បន្ថយអាការៈឈឺចាប់ដោយសារជំងឺរលាកលំពែង។
- ប្រើនៅមុនពេលអនុវត្តការពិនិត្យក្រពះពោះវៀន ដូចជា ការពិនិត្យដោយឧបករណ៍អង់ដូស្កុប និង ការពិនិត្យដោយកាំរស្មីអ៊ិច។
- ប្រើនៅមុនពេលអនុវត្តការពិនិត្យប្រព័ន្ធផ្លូវនោម។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង30mg (ថ្នាំម្សៅ6%ត្រូវនឹង0.5g) 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ដង7.5mg ចាក់ក្រោមស្បែក ក្នុងសាច់ដុំ ឬ ចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។
・អ្នកដែលមានបញ្ហាបញ្ចេញទឹកនោមដោយសារជំងឺក្រពេញប្រូស្តាតរីកធំ។
・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក (Paralytic ileus)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)(ករណីថ្នាំចាក់:) ចាំងភ្នែក ប៉ះពាល់មុខងារគំហើញនៃភ្នែក ឈឹក្បាល វិលមុខ ស្ងួតក បេះដូងលោតញាប់។
-
ការប្រុងប្រយ័ត្នជាពិសេស
・មិនត្រូវប្រើចំពោះអ្នកដែលមានជំងឺក្លូកូម(Glaucoma) ជំងឺក្រពេញប្រូស្តាតរីកធំ ជំងឺបេះដូងធ្ងន់ធ្ងរនោះទេ។ ម្យ៉ាងទៀត ឱសថនេះអាចផ្ដល់ផលរំខាន ដូចជា ធ្វើអោយប៉ះពាល់ដល់មុខងារគំហើញនៃភ្នែក ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬធ្វើការងារដែលមានគ្រោះថ្នាក់។
-
សកម្មភាពឱសថ
មានសកម្មភាពបន្ទូរការកន្ត្រាក់នៃសាច់ដុំរលោងនៅក្នុងប្រដាប់រំលាយអាហារ និង មានប្រសិទ្ធិភាពព្យាបាលដំបៅនៅក្នុងក្រពះពោះវៀន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp