Tiemonium iodide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ប្រើនៅក្នុងការព្យាបាលជំងឺដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) រលាកក្រពះ រលាកពោះវៀនធំ ជំងឺទាក់ទងនឹងថង់ប្រមាត់និងផ្លូវទឹកប្រមាត់ ។ល។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ផលរំខាន
អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) វិលមុខ(ករណីថ្នាំចាក់) ចង់ក្អួត អារម្មណ៍ក្ដៅនៅមុខ ។ល។
-
សកម្មភាពឱសថ
មានប្រសិទ្ធិភាពបន្ធូរការកន្ត្រាក់ តាមរយៈការប្រឆាំងនឹងសកម្មភាពនៃសារធាតុអាសេទីលកូលីន(ទប់ស្កាត់ការភ្ញោចសរសៃប្រសាទប៉ារ៉ាស៊ីមប៉ាសេទិច)ជាដើម ធ្វើអោយចលនានៃក្រពះពោះវៀនដែលខុសប្រក្រតីត្រឡប់មកធម្មតាវិញ។ល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp