Ticlopidine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
・ព្យាបាលរោគសញ្ញានៃការកកើតកំណកឈាមឬស្ទះកំណកឈាម ដែលកើតមាននៅក្នុងការវះកាត់សរសៃឈាមនិងចរន្តឈាមនៅក្រៅរាងកាយ ក៏ដូចជា កែលម្អបញ្ហាទាក់ទងនឹងចរន្តឈាម
・កាត់បន្ថយរោគសញ្ញាផ្សេងៗដូចជាដំបៅ ឈឺចាប់ ត្រជាក់ជាដើម ដែលកើតមាននៅក្នុងជំងឺស្ទះសរសៃអាកទែរលក្ខណៈរ៉ាំរ៉ៃ
・ព្យាបាលរោគសញ្ញានៃការកកើតកំណកឈាមឬស្ទះកំណកឈាម ដែលកើតមាននៅក្នុងជំងឺទាក់ទងនឹងការត្បៀតឬស្ទះសរសៃឈាមក្នុងខួរក្បាល
・កែលម្អបញ្ហាទាក់ទងនឹងចរន្តឈាមដែលបណ្ដាលមកពីការកន្ត្រាក់នៃសរសៃឈាមក្នុងខួរក្បាល ក្រោយការវះកាត់ជំងឺហូរឈាមក្រោមស្រទាប់ខួរក្បាល(Subarachnoid hemorrhage)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីព្យាបាលរោគសញ្ញានៃការកកើតកំណកឈាមឬស្ទះកំណកឈាម ដែលកើតមាននៅក្នុងការវះកាត់សរសៃឈាមនិងចរន្តឈាមនៅក្រៅរាងកាយ ក៏ដូចជា កែលម្អបញ្ហាទាក់ទងនឹងចរន្តឈាម:
មនុស្សពេញវ័យ:លេប1ថ្ងៃ200~300mg ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីកាត់បន្ថយរោគសញ្ញាផ្សេងៗដូចជាដំបៅ ឈឺចាប់ ត្រជាក់ជាដើម ដែលកើតមាននៅក្នុងជំងឺស្ទះសរសៃអាកទែរលក្ខណៈរ៉ាំរ៉ៃ:
មនុស្សពេញវ័យ:លេប1ថ្ងៃ300~600mg ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីព្យាបាលរោគសញ្ញានៃការកកើតកំណកឈាមឬស្ទះកំណកឈាម ដែលកើតមាននៅក្នុងជំងឺទាក់ទងនឹងការត្បៀតឬស្ទះសរសៃឈាមក្នុងខួរក្បាល:
មនុស្សពេញវ័យ:លេប1ថ្ងៃ200~300mg ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ ករណីលេប1ថ្ងៃ200mg អាចប្រើ1ថ្ងៃ1ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីកែលម្អបញ្ហាទាក់ទងនឹងចរន្តឈាមដែលបណ្ដាលមកពីការកន្ត្រាក់នៃសរសៃឈាមក្នុងខួរក្បាល ក្រោយការវះកាត់ជំងឺហូរឈាមក្រោមស្រទាប់ខួរក្បាល(Subarachnoid hemorrhage):
មនុស្សពេញវ័យ:លេប1ថ្ងៃ300mg ដោយបែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលកំពុងមានអាការៈហូរឈាម (ជំងឺឈាមក្រកក(Hemophilia) ជំងឺខ្សោយសរសៃឈាម ហូរឈាមក្នុងក្រពះឬពោះវៀន ហូរឈាមនៅផ្លូវនោម កំហាកមានឈាម ហូរឈាមក្នុងភ្នែក ជាដើម)។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានរោគសញ្ញាគ្រាប់ឈាមសថយចុះ។
・អ្នកដែលធ្លាប់មានរោគសញ្ញាគ្រាប់ឈាមសថយចុះដោយសារការប្រើឱសថTiclopidine hydrochloride។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថTiclopidine hydrochloride។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលមានបញ្ហាថ្លើម។
-
ផលរំខាន
ហូរឈាម បាត់បង់ចំណង់អាហារ បញ្ហាថ្លើម គ្រាប់ឈាមសGranulocyteថយចុះ ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ផលរំខានធ្ងន់ធ្ងរនៃឱសថនេះ រួមមាន ជំងឺស្នាមជាំស្វាយលើស្បែកដោយសារចំនួនប្លាកែតថយចុះ(Thrombocytopenic purpura) រោគសញ្ញា និង ផលប៉ះពាល់ថ្លើមធ្ងន់ធ្ងរ ងាយនឹងកើតឡើងក្នុងអំឡុងពេល2ខែក្រោយចាប់ផ្ដើមប្រើឱសថនេះ ហើយអាចធ្ងន់ធ្ងរដល់ធ្វើអោយអ្នកជំងឺបាត់បង់ជីវិត។ ដូច្នេះ ត្រូវប្រុងប្រយ័ត្នចំពោះរោគសញ្ញាដំបូង ហើយត្រូវអនុវត្តការពិនិត្យចំនួនគ្រាប់ឈាម និង មុខងារថ្លើមរៀងរាល់2សប្ដាហ៍ម្ដង។
-
សកម្មភាពឱសថ
ធ្វើអោយសារធាតុcAMPនៃប្លាកែតកើនឡើងច្រើន ដើម្បីបង្កការលំបាកក្នុងការកកើតកំណកឈាម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp