Ticagrelor

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - បណ្ដុំរោគសញ្ញាសរសៃឈាមបេះដូងលក្ខណៈស្រួចស្រាវ (រួមមាន ជំងឺត្បៀតសរសៃឈាមបេះដូងគ្មានលំនឹង(Unstable angina) ជំងឺស្ទះសរសៃឈាមក្នុងបេះដូងដែលមានឬមិនមានការកើនឡើងនៃST) ដែលអាចព្យាបាលដោយPercutaneous Coronary Intervention(PCI)(ចំពោះករណីដែលអាចប្រើឱសថប្រឆាំងប្លាកែតចំនួន2ប្រភេទដោយរួមមានឱសថAspirinស្របពេលគ្នា ហើយពិបាកប្រើឱសថប្រឆាំងប្លាកែតផ្សេងទៀតដើម្បីប្រើរួមជាមួយឱសថAspirin)

      - ជំងឺស្ទះសរសៃឈាមក្នុងបេះដូងប្រភេទOld myocardial infarction(OMI)ដែលអ្នកជំងឺមានកត្តាហានិភ័យដូចខាងក្រោមចាប់ពី1ឡើងទៅ និង មានហានិភ័យខ្ពស់ខ្លាំងនៃការកើតមានរោគសញ្ញាកំណកឈាមដោយសារបណ្ដុំខ្លាញ់ក្នុងសរសៃឈាម(Atherothrombosis): (1)មានអាយុ65ឆ្នាំឡើងទៅ, (2)មានជំងឺទឹកនោមផ្អែមដែលត្រូវការឱសថព្យាបាល, (3)ធ្លាប់កើតមានអាការៈស្ទះសរសៃឈាមក្នុងបេះដូងចាប់ពី2ដងឡើងទៅ, (4)មានជំងឺសរសៃអាកទែបេះដូងដែលកើតមានបញ្ហានៅផ្នែកជាច្រើនដែលពិនិត្យឃើញតាមការថតរូបភាពសរសៃឈាម, (5) មានបញ្ហាមុខងារតម្រងនោមរ៉ាំរ៉ៃមិនស្ថិតក្នុងដំណាក់កាលចុងក្រោយ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ប្រើឱសថនេះរួមជាមួយឱសថAspirin ក្នុងកម្រិត 81~100mg/ថ្ងៃ។

      ・ករណីប្រើចំពោះបណ្ដុំរោគសញ្ញាសរសៃឈាមបេះដូងលក្ខណៈស្រួចស្រាវ (រួមមាន ជំងឺត្បៀតសរសៃឈាមបេះដូងគ្មានលំនឹង(Unstable angina) ជំងឺស្ទះសរសៃឈាមក្នុងបេះដូងដែលមានឬមិនមានការកើនឡើងនៃST):

      ជាទូទៅ មនុស្សពេញវ័យ នៅលើកដំបូង លេបក្នុងកម្រិត1ដង180mg។ ចាប់ពីលើកទី2ទៅ លេបជាប្រចាំក្នុងកម្រិត1ដង90mg 1ថ្ងៃ2ដង។

      ・ករណីប្រើចំពោះជំងឺស្ទះសរសៃឈាមក្នុងបេះដូងប្រភេទOld myocardial infarction(OMI):

      ជាទូទៅ មនុស្សពេញវ័យ លេបក្នុងកម្រិត1ដង60mg 1ថ្ងៃ2ដង។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានអាការៈហូរឈាម (ហូរឈាមក្នុងក្បាល ហូរឈាមនៅក្រពះពោះវៀន ហូរឈាមនៅផ្លូវនោម ហូរឈាមនៅផ្នែកVitreous bodyនៃភ្នែក)។

      ・អ្នកដែលធ្លាប់មានអាការៈហូរឈាមក្នុងក្បាល។

      ・អ្នកដែលមានបញ្ហាតម្រងនោមកម្រិតមធ្យមឬកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដែលមានសកម្មភាពទប់ស្កាត់អង់ស៊ីមCYP3Aខ្លាំង (Itraconazole, Voriconazole, Clarithromycin, Nelfinavir, Ritonavir, Cobicistat)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដែលមានសកម្មភាពជម្រុញអង់ស៊ីមCYP3Aខ្លាំង (Rifampicin, Rifabutin, Carbamazepine, Phenobarbital, Phenytoin, អាហារបំប៉នសុខភាពដែលមានផ្ទុកសារធាតុSt. John's Wort)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp