Tiaramide hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
・បំបាត់អាការៈរលាក និងឈឺចាប់ នៅក្រោយពេលវះកាត់ ក្រោយពេលត្រូវរបួស ឬ ក្រោយពេលដកធ្មេញ។
・បំបាត់អាការៈរលាកនិងឈឺចាប់នៅក្នុងជំងឺដូចជា:ជំងឺរលាកសន្លាក់ ជំងឺឈឺចង្កេះ បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) ជំងឺរលាកក្នុងត្រគាក របួសនៅផ្លូវសម្រាលកូន អាការៈតឹងដោះនៅក្រោយសម្រាលកូន ជំងឺរើមហ្សូស្ទើ(Herpes zoster) ជំងឺស្បែកErytheme exudativum multiforme ជំងឺរលាកប្លោកនោម ជំងឺរលាកផ្នែកEpididymisនៃពងស្វាស(Epididymitis) ជំងឺរលាកផ្នែកខាងមុខនៃភ្នែក អាការៈរលាកជុំវិញធ្មេញទាល់។
・បំបាត់អាការៈឈឺចាប់នៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើស្រួចស្រាវ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ លេប1ដង100mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រើដើម្បីបំបាត់អាការៈឈឺចាប់នៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើស្រួចស្រាវ មនុស្សពេញវ័យ លេប1ដង100mg នៅពេលមានអាការៈឈឺចាប់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ ជាទូទៅ កំណត់ត្រឹមប្រើរហូតដល់2ដងក្នុង1ថ្ងៃប៉ុណ្ណោះ ដោយកម្រិតប្រើប្រាស់អតិបរមាក្នុង1ថ្ងៃគឺ300mg។
-
ហាមប្រើ
・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។
・អ្នកដែលមានបញ្ហាទាក់ទងនឹងឈាមធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp