Thyrotropin human alfa
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖
- ជាជំនួយនៅក្នុងការវិនិច្ឆ័យនៅក្នុងការពិនិត្យThyroglobulin(Tg)ក្នុងឈាមតែឯង ឬ នៅក្នុងការអនុវត្តរួមគ្នានៃការពិនិត្យTgក្នុងឈាមជាមួយនឹងការពិនិត្យScintigraphyនៃអ៊ីយ៉ូតលក្ខណៈវិទ្យុសកម្ម សម្រាប់ការព្យាបាលជំងឺមហារីកក្រពេញទីរ៉ូអ៊ីតប្រភេទ Differentiated thyroid carcinoma ចំពោះអ្នកជំងឹដែលបានទទួលការវះកាត់យកក្រពេញទីរ៉ូអ៊ីតចេញទាំងស្រុងឬចេញស្ទើតែទាំងស្រុង។
- ជាជំនួយនៅក្នុងការអនុវត្តAblation ដោយប្រើអ៊ីយ៉ូតលក្ខណៈវិទ្យុសកម្មទៅលើជាលិកាក្រពេញទីរ៉ូអ៊ីតដែលសេសសល់ពីការវះកាត់ សម្រាប់ការព្យាបាលជំងឺមហារីកក្រពេញទីរ៉ូអ៊ីតប្រភេទ Differentiated thyroid carcinoma ចំពោះអ្នកជំងឹដែលបានទទួលការវះកាត់យកក្រពេញទីរ៉ូអ៊ីតចេញទាំងស្រុងឬចេញស្ទើតែទាំងស្រុងនិងមិនមានការរាលដាលទៅផ្នែកឆ្ងាយក្នុងរាងកាយ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ប្រើក្នុងកម្រិត 1ដង 0.9mg ចាក់ទៅក្នុងសាច់ដុំនៃត្រគាក។ អនុវត្តចំនួន2ដង ដោយទុកគម្លាតរយៈពេល24រវាងការចាក់។
ជាទូទៅ គេធ្វើការលាយឱសថនេះ ដោយបន្ថែមទឹកសម្រាប់លាយថ្នាំចាក់បរិមាណ1.2mL ទៅក្នុងឱសថនេះ1អំពូល រួចយក1mL (រួមមានសារធាតុឱសថ 0.9mg)មកប្រើប្រាស់។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទអរម៉ូនភ្ញោចក្រពេញទីរ៉ូអ៊ីត(TSH)។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះឬស្ត្រីបំបៅដោះកូន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp