Thrombomodulin alfa

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺកកើតកំណកឈាមច្រើនកន្លែងនៅក្នុងសរសៃឈាម (Disseminated intravascular coagulation, DIC)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ថ្ងៃ1ដង 380 U/kg ដោយព្យួរសេរ៉ូមក្នុងសរសៃវ៉ែនរយៈពេលប្រហែល30នាទី។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។

      ជាទូទៅ ក្នុងឱសថនេះ1អំពូល រួមមានសារធាតុThrombomodulin alfa 12,800 U។ ប្រើដោយលាយឱសថនេះ1អំពូលជាមួយនឹងសេរ៉ូមប្រៃ(Saline)ឬសេរ៉ូមគ្លុយកូស5%បរិមាណ2mL រួចបូមយកបរិមាណចាំបាច់ដែលត្រូវប្រើក្រោយការគណនាទៅតាមទម្ងន់របស់អ្នកជំងឺ ដើម្បីពង្រាវនៅក្នុងសេរ៉ូមដែលប្រើខាងលើអោយបានចំណុះ100mL។ ព្យួរសេរ៉ូមនោះតាមសរសៃវ៉ែន។

    • ហាមប្រើ

      ・អ្នកដែលមានអាការៈហូរឈាមក្នុងក្បាល ឬ ហូរឈាមក្នុងសួត ឬ ហូរឈាមក្នុងក្រពះពោះវៀន(បន្តក្អួតឬបន្ទោរបង់មានឈាម ឬ ហូរឈាមដោយសារជំងឺដំបៅក្រពះពោះវៀន)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp