Thrombin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈហូរឈាមពីសរសៃឈាមតូចៗឬសរីរាង្គសំខាន់ៗ ដែលពិបាកឃាត់ការហូរឈាមដោយការដេរភ្ជាប់ធម្មតា (ឧទាហរណ៍ ការហូរឈាមដោយសាររបួសពីខាងក្រៅ ការហូរឈាមក្នុងពេលវះកាត់ ការហូរឈាមទាក់ទងនឹងឆ្អឹង ការហូរឈាមនៅប្លោកនោម ការហូរឈាមក្រោយដកធ្មេញ ការហូរឈាមតាមច្រមុះ និង ការហូរឈាមពីបំពង់រំលាយអាហារផ្នែកខាងលើ ។ល។)
-
កម្រិតប្រើប្រាស់
សូមពិនិត្យខ្លឹមសារលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថដែលធ្វើពីឈាមរបស់សត្វគោ (ឱសថFibrinolysin ឱសថដែលជាសារធាតុច្រោះចេញពីឈាមកូនគោ ជាដើម)
・អ្នកដែលកំពុងប្រើប្រាស់ឱសថជម្រុញកំណកឈាម(ឱសថHemocoagulase) ឬ ឱសថប្រឆាំងផ្លាសមីន(ឱសថTranexamic acid) ឬ ឱសថប្រភេទAprotinin។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp