Thiopental sodium

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖

      - ការសណ្ដំរាងកាយទាំងមូល(General anesthesia)។

      - ប្រើនៅដំណាក់កាលចាប់ផ្ដើមសណ្ដំរាងកាយទាំងមូល(General anesthesia)។

      - ប្រើរួមជាមួយឱសថស្ពឹកឬឱសថសណ្ដំលក្ខណៈស្រូប។

      - ការសណ្ដំនៅពេលអនុវត្តការព្យាបាលដោយចរន្តអគ្គិសនី(Electroconvulsive therapy) ដែលជាការព្យាបាលនៅក្នុងផ្នែកជំងឺទាក់ទងនឹងស្មារតី។

      - បំបាត់អាការៈកន្ត្រាក់សាច់ដុំ ដែលកើតឡើងដោយសារការពុលឱសថស្ពឹក រោគសញ្ញាតេតាណូស ឬ ជំងឺEclampsia ជាដើម។

      - រោគវិនិច្ឆ័យនៅក្នុងការព្យាបាលជំងឺទាក់ទងនឹងស្មារតី (Anesthesia interview)។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលមានអាការៈចុះខ្សោយផ្នែកប្រព័ន្ធរបត់ឈាមឬមុខងារបេះដូង ដោយសារការហូរឈាមច្រើនឬអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)។

      ・អ្នកដែលមានជំងឺប៉ូហ្វីរីនប្រភេទAcute intermittent porphyria។

      ・អ្នកដែលមានជំងឺអាឌីសុន(Addison's disease)។

      ・អ្នកដែលមានជំងឺហឺត(Bronchial asthma)កម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទBarbiturate។

    • ផលរំខាន

      ផលរំខានរួមមាន ចង្វាក់បេះដូងប្រែប្រួល ចង់ក្អួត ក្អួត ឈឺក្បាល វិលមុខ ហូរទឹកភ្នែក ញ័រដៃជើង ភ្នែកព្រិល អស់កម្លាំង សាច់ដុំកន្ត្រាក់ ស្មារតីកើនឡើងហួសហេតុ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - កន្ទាលត្រអាក ពិបាកដកដង្ហើម ទឹកមុខស្លេកខៀវ សម្ពាធឈាមចុះទាប (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ក្អក សាច់ដុំបំពង់កកន្ត្រាក់ ទងសួតកន្ត្រាក់ (ប៉ះពាល់ប្រព័ន្ធដកដង្ហើម គាំងដង្ហើម)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទកណ្ដាល - អាចធ្វើអោយប៉ះពាល់ដល់ប្រព័ន្ធដកដង្ហើម សម្ពាធឈាមចុះទាប និង មានអាការៈងងុយគេង ជាដើម។

      ・ឱសថបញ្ចុះសម្ពាធឈាម - អាចធ្វើអោយសម្ពាធឈាមកាន់តែចុះទាប និង មានអាការៈងងុយគេងខ្លាំងឡើង ជាដើម។

      ・ឱសថប្រភេទMAO inhibitors - អាចធ្វើអោយមានអាការៈងងុយគេងខ្លាំងឡើង ជាដើម។

      ・ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។ ម្យ៉ាងទៀត អាចធ្វើអោយប៉ះពាល់ដល់ប្រព័ន្ធដកដង្ហើម សម្ពាធឈាមចុះទាប និង មានអាការៈងងុយគេង ជាដើម។

      ・ឱសថមានសកម្មភាពទៅលើប្រព័ន្ធប្រសាទកណ្ដាលដើម្បីបន្ធូរការកន្ត្រាក់នៃសាច់ដុំ (Chlorphenesin carbamate ជាដើម), ឱសថបញ្ចុះកម្រិតជាតិស្ករក្នុងឈាមប្រភេទSulfonylureas, ឱសថព្យាបាលជំងឺប៉ាឃីនសុន(Levodopa ជាដើម) - អាចធ្វើអោយមានអាការៈងងុយគេងខ្លាំងឡើង ជាដើម។

      ・ឱសថDisulfiramដើម) - អាចធ្វើអោយមានអាការៈងងុយគេងខ្លាំងឡើង ជាដើម។

      ・ឱសថប្រឆាំងកំណកឈាមប្រភេទCoumarin (Warfarin potassium ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពប្រឆាំងកំណកឈាមថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីប្រើឱសថនេះនៅក្នុងការសម្រាលដោយវះកាត់ជាដើម ត្រូវប្រើប្រាស់ឱសក្នុងកម្រិតអប្បបរមាតាមដែលអាចធ្វើទៅបាន។

    • សកម្មភាពឱសថ

      ឱសថនេះជាឱសថសណ្ដំរយៈពេលខ្លីខ្លាំងប្រភេទBarbiturates ដោយឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពរបស់ប្រព័ន្ធReticular activating system ដែលស្ថិតនៅក្នុងផ្នែកBrainstemនៃខួរក្បាល។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp