Theophylline
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប ប្រភេទរយៈពេលសកម្មភាពធម្មតា:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាល ជំងឺហឺត(Bronchial asthma) ជំងឺរលាកទងសួតលក្ខណៈហឺត និង អាការៈមិនដកដង្ហើមដែលកើតចំពោះក្មេងកើតមិនគ្រប់ខែឬមិនគ្រប់ទម្ងន់ (Apnea of prematurity)។
ករណីថ្នាំលេប ប្រភេទរយៈពេលសកម្មភាពវែង (LA):
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាល ជំងឺហឺត(Bronchial asthma) ជំងឺរលាកទងសួតរ៉ាំរ៉ៃ និង ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
<ប្រភេទរយៈពេលសកម្មភាពធម្មតា>
・ករណីជំងឺហឺត(Bronchial asthma) ជំងឺរលាកទងសួតលក្ខណៈហឺត:
- មនុស្សពេញវ័យ:លេប1ដង200mg (ថ្នាំម្សៅ20%ត្រូវនឹង1g) 1ថ្ងៃ2ដង ពេលព្រឹកនិងមុនពេលចូលគេង។ ចំពោះជំងឺហឺត(Bronchial asthma) អាចលេប1ថ្ងៃ1ដង400mg មុនពេលចូលគេងក៏បានដែរ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារ:លេប1ដង100~200mg (ថ្នាំម្សៅ20%ត្រូវនឹង0.5~1g) ឬ លេប1ដង4~8mg/kg(ថ្នាំទឹក2%ត្រូវនឹង0.2~0.4mL/kgឬថ្នាំម្សៅ20%ត្រូវនឹង20~40mg/kg) 1ថ្ងៃ2ដង ពេលព្រឹកនិងមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីអាការៈមិនដកដង្ហើមដែលកើតចំពោះក្មេងកើតមិនគ្រប់ខែឬមិនគ្រប់ទម្ងន់ (Apnea of prematurity):
នៅលើកដំបូង ពិសារក្នុងកម្រិត4~6mg/kg (ថ្នាំទឹកកំហាប់10mg/2.5mLត្រូវនឹង1~1.5mL/kg)។ បន្ទាប់ពីនោះ ពិសារក្នុងកម្រិត1ថ្ងៃ2~6mg/kg (ថ្នាំទឹកកំហាប់10mg/2.5mLត្រូវនឹង0.5~1.5mL/kg) បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺនិងកំហាប់ក្នុងឈាមនៃឱសថ។ កម្រិតអតិបរមានៃកំហាប់ក្នុងឈាមមានប្រសិទ្ធិភាពគឺ15μg/mL។
<ប្រភេទរយៈពេលសកម្មភាពវែង (LA)>
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង400mg ក្រោយអាហារពេលល្ងាច។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានផលរំខានធ្ងន់ធ្ងរដោយសារការប្រើប្រាស់ឱសថនេះ ឬ ឱសថប្រភេទXanthineផ្សេងទៀត។
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត ឈឺក្បាល ឈឺពោះ បាត់បង់ចំណង់អាហារ បេះដូងលោតញាប់។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- សាច់ដុំកន្ត្រាក់ ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកផ្ថុំអារម្មណ៍ (បាត់បង់ស្មារតី បញ្ហាប៉ះពាល់ខួរក្បាល ប្រកាច់)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកប្រែពណ៌លឿង (ប៉ះពាល់មុខងារថ្លើម ខាន់លឿង)
- ឈឺសាច់ដុំដៃជើង ស្ពឹក អស់កម្លាំង នោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))
- ពិបាកដកដង្ហើម កន្ទាលត្រអាក ទឹកមុខស្លេកស្លាំង (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ឈឺពោះ លាមកពណ៌ខ្មៅ ក្អួតមានឈាម បន្ទោរបង់មានឈាម (ហូរឈាមនៅតាមក្រពះពោះវៀន)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រភេទXanthineផ្សេងទៀត (Aminophylline, Choline theophylline, Diprophylline, Caffein ជាដើម), ឱសថភ្ញោចប្រព័ន្ធខួរក្បាល(Ephedrine hydrochloride, Ephedra ជាដើម) - អាចធ្វើអោយសកម្មភាពភ្ញោចប្រព័ន្ធខួរក្បាលកើនឡើងខ្លាំង។
・ឱសថភ្ញោចគ្រឿងទទួលβ(Isoprenaline hydrochloride, Clenbuterol hydrochloride, Tulobuterol hydrochloride, Terbutaline sulfate, Procaterol hydrochloride hydrate ជាដើម) - អាចធ្វើអោយងាយកើតមានផលរំខាននៃឱសថទាំងនេះ ដូចជា កម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះ ចង្វាក់បេះដូងខុសប្រក្រតី ជាដើម។
・ឱសថHalothane - អាចធ្វើអោយកើតមានផលរំខានទាក់ទងនឹងចង្វាក់បេះដូង និង ធ្វើអោយកំហាប់ក្នុងឈាមនៃTheophyllineកើនឡើង។
・ឱសថKetamine hydrochloride - អាចធ្វើអោយកើតមានអាការៈកន្ត្រាក់នៃសាច់ដុំ។
・ឱសថCimetidine, Mexiletine hydrochloride, Propafenone hydrochloride, Amiodarone hydrochloride, Enoxacin, Pipemidic acid trihydrate, Ciprofloxacin hydrochloride, Norfloxacin, Tosufloxacin tosilate hydrate, Pazufloxacin mesilate, Prulifloxacin, Erythromycin, Clarithromycin, Roxithromycin, Thiabendazole, Ticlopidine, Verapamil hydrochloride, Diltiazem hydrochloride, Fluvoxamine maleate, Fluconazole, Disulfiram, Deferasirox, Aciclovir, Valacyclovir hydrochloride, Interferon, Ipriflavone, Ciclosporin, Allopurinol, Zafirlukast - អាចបង្កជារោគសញ្ញានៃការពុលឱសថTheophylline។
・ឱសថRifampicin, Phenobarbital, Lansoprazole, Ritonavir - អាចធ្វើអោយប្រសិទ្ធិភាពនៃTheophyllineថយចុះ។
・ឱសថPhenytoin, Carbamazepine - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងសងខាងថយចុះ។
・ឱសថDipyridamole - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថDipyridamoleថយចុះ។
・ឱសថRamatroban - អាចធ្វើអោយកំហាប់ក្នុងឈាមនៃRamatrobanកើនឡើង។
・ឱសថRiluzole - អាចធ្វើអោយសកម្មភាពនៃRiluzoleកើនឡើង។
・បារី - អាចធ្វើអោយងាយកើតមានរោគសញ្ញានៃការពុលឱសថTheophylline។
・អាហារបំប៉នដែលមានផ្ទុកសារធាតុSt John's wort - អាចធ្វើអោយកំហាប់ក្នុងឈាមនៃTheophyllineថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការពិសារកាហ្វេឬតែដែលមានផ្ទុកសារធាតុកាហ្វេអ៊ីនច្រើនក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយងាយកើតមានផលរំខានមួយចំនួន ដូច្នេះ គួរចៀសវាងពិសារក្នុងបរិមាណច្រើន។
・ការជក់បារីឬការឈប់ជក់បារីអាចមានឥទ្ធិពលទៅលើប្រសិទ្ធិភាពនៃឱសថ ដូច្នេះ ប្រសិនបើចាប់ផ្ដើមឬបញ្ឈប់ការជក់បារី អ្នកជំងឺគួរប្រាប់ទៅដល់វេជ្ជបណ្ឌិត។
・កំហាប់ក្នុងឈាមនៃឱសថនេះអាចកើនឡើងឬថយចុះដោយសារឥទ្ធិពលពីឱសថផ្សេងទៀតដែលប្រើរួមគ្នា និង អាចបង្កជាផលរំខានឬធ្វើអោយឱសថនេះបាត់បង់ប្រសិទ្ធិភាពព្យាបាល ដូច្នេះ ត្រូវពិចារណាលើការផ្លាស់ប្ដូរកម្រិតប្រើប្រាស់ឱសថនេះ នៅពេលត្រូវប្រើរួមជាមួយឱសថផ្សេងទៀត។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពទប់ស្កាត់អង់ស៊ីមPhosphodiesterase(PDE) ធ្វើអោយបរិមាណcAMPនៅក្នុងកោសិកាកើនឡើង។ ជាលទ្ធផល ប្រតិកម្មសំយោគសារធាតុLeukotrieneដែលជាសារធាតុបង្កអាការៈរលាកត្រូវបានផ្អាកដំណើរការ ហើយអាការៈរលាកក៏មានលក្ខណៈល្អប្រសើរឡើងវិញ។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពបន្ធូរការកន្ត្រាក់នៃសាច់ដុំនៅទងសួត ដើម្បីពង្រីកមុខកាត់នៃទងសួតអោយរីកធំទូលាយ សម្រួលដល់ការដកដង្ហើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp