Thalidomide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺមហារីកខួរឆ្អឹង ប្រភេទMultiple myeloma ដែលរើឡើងវិញឬពិបាកព្យាបាល

      - ជំងឺ Erythema nodosum leprosum (ENL)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីជំងឺមហារីកខួរឆ្អឹង ប្រភេទMultiple myeloma ដែលរើឡើងវិញឬពិបាកព្យាបាល:

      មនុស្សពេញវ័យ លេបក្នុងកម្រិត 1ថ្ងៃ1ដង 100mg មុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ មិនត្រូវប្រើលើសពីកម្រិត1ថ្ងៃ400mgនោះទេ។

      ・ករណីជំងឺជំងឺ Erythema nodosum leprosum (ENL):

      មនុស្សពេញវ័យ ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ1ដង 50~100mg មុនពេលចូលគេង។ អាចបង្កើនកម្រិតបន្តិចម្ដងៗ រហូតដល់រោគសញ្ញាធូរស្បើយ ប៉ុន្តែ មិនត្រូវប្រើលើសពីកម្រិត1ថ្ងៃ400mgនោះទេ។ នៅពេលរោគសញ្ញាធូរស្បើយ អាចបន្ថយកម្រិតប្រើប្រាស់បន្តិចម្ដងៗដល់កម្រិតដែលអាចប្រើជាប្រចាំដើម្បីគ្រប់គ្រងស្ថានភាពរោគសញ្ញាបាន។

    • ហាមប្រើ

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដំងឺដែលមិនអាចអនុវត្តទៅតាមការណែនាំនៅក្នុងការប្រើប្រាស់ឱសថនេះ។

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មដោយសារសារធាតុនៅក្នុងឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថThalidomide មានឥទ្ធិពលប៉ះពាល់ដល់ការលូតលាស់របស់គភ៌ក្នុងផ្ទៃនៃស្ត្រីមានផ្ទៃពោះ ដូច្នេះ ហាមដាច់ខាតមិនត្រូវប្រើឱសថនេះចំពោះស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះនោះទេ។

      ・ស្ត្រីដែលអាចមានផ្ទៃពោះ គួរទទួលការពិនិត្យមុននឹងចាប់ផ្ដើមប្រើឱសថនេះ ដើម្បីបញ្ជាក់ថាមិនកំពុងមានផ្ទៃពោះនោះទេ។ ម្យ៉ាងទៀត ចាប់ពីរយៈពេល4សប្ដាហ៍មុនប្រើឱសថនេះរហូតដល់4សប្ដាហ៍ក្រោយឈប់ប្រើឱសថនេះ ទាំងស្ត្រីនិងដៃគូត្រូវអនុវត្តវិធីពន្យារកំណើតដែលមានប្រសិទ្ធិភាពអោយបានម៉ត់ចត់។

      ・ឱសថនេះអាចជ្រៀតចូលទៅក្នុងទឹកកាម ដូច្នេះ អ្នកជំងឺជាបុរសត្រូវប្រើស្រោមអនាម័យនៅពេលរួមភេទនិងវិធីពន្យារកំណើតដែលមានប្រសិទ្ធិភាពអោយបានខ្ជាប់ខ្ជួន។ ហើយក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ មិនត្រូវរួមភេទជាមួយនឹងស្ត្រីដែលមានផ្ទៃពោះនោះទេ។

      ・ត្រូវប្រុងប្រយ័ត្នចំពោះជំងឺកកើតកំណកឈាមនៅសរសៃវ៉ែនដែលស្ថិតនៅជ្រៅក្នុងរាងកាយ (Deep vein thrombosis) និង ជំងឺស្ទះកំណកឈាមនៅសួត(Pulmonary embolism)។ ប្រសិនបើមានភាពខុសប្រក្រតី ត្រូវបញ្ឈប់ការប្រើឱសថនេះ និង ធ្វើការព្យាបាលអោយបានសមស្រប។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp