Tetracycline hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី(រួមទាំងជំពូកRickettsia, Chlamydia, Mycoplasma) រួមមានដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺរលាកក្រពេញទឹកដោះ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Pulmonary abscess) ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកបង្ហួរនោម ជំងឺប្រម៉េះ(Gonorrhea) ជំងឺChancroid ជំងឺVenereal lymphogranuloma(ជំងឺLymphogranulomatosis inguinalis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺខ្ទុះក្នុងខួរក្បាល ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកផ្នែកខាងក្រៅនៃត្រចៀក ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឹអុតក្ដាម(Scarlet fever) ជំងឺពិសធ្យូង(Anthrax) ជំងឺBrucellosis ជំងឺក្អកមាន់(Whooping cough ឬ Pertussis) ជំងឺទន្សាយព្រៃ(Rabbit feverឬTularemia) ជំងឺGas gangrene ជំងឺគ្រុនក្ដៅរើឡើងវិញម្ដងហើយម្ដងទៀត(Relapsing fever) ជំងឺវីល(Weil’s disease) ជំងឺEpidemic typhus ជំងឺMurine typhus ជំងឺTsutsugamushi diseaseឬScrub typhus។
ករណីថ្នាំបៀម:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលការឆ្លងមេរោគដោយសារការដកធ្មេញឬការវះកាត់ក្នុងមាត់ និង ជំងឺរលាកក្នុងមាត់ដោយសារឆ្លងមេរោគ។
ករណីថ្នាំលាបក្នុងមាត់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈរលាកជាលិកាជុំវិញធ្មេញ ការឆ្លងមេរោគដោយសារការដកធ្មេញឬការវះកាត់ក្នុងមាត់ ស្ថានភាពកំណកឈាមកកើតមិនគ្រប់គ្រាន់ក្រោយពេលដកធ្មេញ(Alveolar osteitis ឬ Dry socket) ជំងឺរលាកក្នុងមាត់ដោយសារឆ្លងមេរោគ។
ករណីថ្នាំលាបលើស្បែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជាជំងឺឆ្លងមេរោគនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងមេរោគនៅស្រទាប់ជ្រៅនៃស្បែក ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ(Chronic pyoderma) ជំងឺឆ្លងមេរោគបណ្តាលមកពីរបួស ការរលាកឬការវះកាត់។ល។
ករណីថ្នាំបន្តក់ឬក្រមួនដាក់ភ្នែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺរលាកត្របកភ្នែក ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) ជំងឺរលាកភ្នែក(Conjunctivitis) ) ជំងឺរលាកកញ្ចក់ភ្នែក(Keratitis)(រួមទាំងជំងឺដំបៅកញ្ចក់ភ្នែក) ប្រើនៅក្នុងការសម្លាប់មេរោគនៅមុននិងក្រោយការវះកាត់ភ្នែកឬនៅពេលមានរបួសភ្នែក។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
- មនុស្សពេញវ័យ:លេប1ថ្ងៃ1g ដោយបែងចែកជា4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារ:លេប1ថ្ងៃ30mg/kg ដោយបែងចែកជា4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំបៀមក្នុងមាត់:
បៀម1ថ្ងៃ4~9គ្រាប់ (15mgក្នុង1គ្រាប់)។
ករណីថ្នាំលាបក្នុងមាត់:
ប្រើ1~3គ្រាប់(5mgក្នុង1គ្រាប់) នៅលើរបួសពេលដកធ្មេញឬការវះកាត់ក្នុងមាត់។
ករណីថ្នាំលាបលើស្បែក (3%):
លាបលើរបួស 1ថ្ងៃ 1ដងឬច្រើនជាងនេះ។ លាបដោយផ្ទាល់ឬលាបលើស្បៃរួចគ្របលើរបួស។
ករណីថ្នាំបន្តក់ឬក្រមួនដាក់ភ្នែក:
ប្រើ1ថ្ងៃ 1~ច្រើនដង។ គួររក្សានៅក្នុងឱសថនេះនៅកន្លែងត្រជាក់។
-
ហាមប្រើ
ករណីថ្នាំលេប ថ្នាំបៀម ថ្នាំលាបក្នុងមាត់ ថ្នាំលាបលើស្បែក:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទតេត្រាសាយគ្លីន(Tetracycline antibiotic)។
-
ផលរំខាន
ករណីថ្នាំលេប:
ផលរំខានរួមមាន ក្តៅខ្លួន ឡើងកន្ទួលក្រហម កន្ទាលត្រអាក ក្អួតចង្អោរ ឈឺក្បាល ភ្នែកស្រវាំង ងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ បាត់បង់ចំណង់អាហារ កង្វះវីតាមីនK(ងាយហូរឈាម។ល។) ។ល។
ករណីថ្នាំបៀម :
ផលរំខានរួមមាន រលាកអណ្តាត ដំបៅមាត់ រលាកបំពង់ក។ល។
ករណីថ្នាំលាបក្នុងមាត់:
ផលរំខានរួមមាន ឡើងកន្ទួលក្រហម ។ល។
ករណីថ្នាំលាបលើស្បែក :
ផលរំខានរួមមាន ឡើងកន្ទួលក្រហម។ល។
-
អន្តរប្រតិកម្ម
ករណីថ្នាំលេប:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ថ្នាំដែលមានជាតិកាល់ស្យូម ម៉ាញេស្យូម អាលុយមីញ៉ូម ឬ ជាតិដែក - កាត់បន្ថយការស្រូបសារធាតុឱសថ ដូច្នេះគួរទុកគម្លាត2ទៅ4ម៉ោង។
・ឱសថLanthanum - កាត់បន្ថយការស្រូបសារធាតុឱសថ ដូច្នេះគួរប្រើឱសថនេះរយៈពេលលើសពី2ម៉ោង បន្ទាប់ពីប្រើឱសថLanthanum
・ថ្នាំប្រឆាំងកំណកឈាមWarfarin - ផលរំខាននៃWarfarinងាយកើតឡើង
・ថ្នាំបញ្ចុះជាតិស្ករក្នុងឈាមប្រភេទSulfonylurea - ជាតិស្ករក្នុងឈាមថយចុះកាន់តែខ្លាំង
・ឱសថMethotrexate - សកម្មភាពរបស់Methotrexateកើនឡើង ធ្វើអោយងាយកើតមានផលរំខាន
・ឱសថPorfimer sodium - អាចធ្វើអោយស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ដូច្នេះគួរចៀសវាងត្រូវពន្លឺថ្ងៃដោយផ្ទាល់។
・ឱសថDigoxin - សកម្មភាពរបស់Digoxinកើនឡើង ធ្វើអោយងាយកើតមានផលរំខាន
・ថ្នាំពន្យារកំណើត - ប្រសិទ្ធិភាពថ្នាំពន្យារកំណើតថយចុះ
・ឱសថBotulinum toxin - សកម្មភាពរបស់Botulinum toxinកើនឡើង ធ្វើអោយងាយកើតមានផលរំខាន
・ឱសថAtovaquone - ប្រសិទ្ធិភាពរបស់Atovaquoneថយចុះ។
ករណីថ្នាំលាបក្នុងមាត់:
・ឱសថប្រភេទHalogen (Iodine, Hypochlorous acid), សមាសធាតុមានផ្ទុកលោហៈ - អាចធ្វើអោយប្រសិទ្ធិភាពនៃTetracyclineថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីថ្នាំលេប:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ (អាចធ្វើអោយទារកលូតលាស់ឆ្អឹងមិនបានល្អ ធ្មេញប្រែពណ៌ឬមិនរឹងមាំ)។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំលេប:
・សារធាតុថ្នាំអាចជាប់នៅតាមបំពង់អាហារបង្កជាការរលាកឬដំបៅ ដូច្នេះត្រូវពិសារថ្នាំជាមួយទឹកអោយបានច្រើន ជាពិសេសត្រូវប្រុងប្រយ័ត្ននៅពេលប្រើមុនពេលចូលគេង។
・ដើម្បីទប់ស្កាត់កុំអោយកើតមានភាពស៊ាំទៅនឹងឱសថ គួរប្រើប្រាស់ឱសថនេះក្នុងរយៈពេលខ្លីចាំបាច់តែប៉ុណ្ណោះ។
・សម្រាប់ថ្នាំម្សៅ មានភេសជ្ជៈមួយចំនួនដែលមិនគួរលាយជាមួយថ្នាំ។ សូមពិនិត្យមើលក្រដាសព័ត៌មានរបស់ថ្នាំនីមួយៗអោយបានច្បាស់លាស់។
ករណីថ្នាំបៀម :
មិនគួរប្រើចំពោះក្មេងតូចពេកនោះទេ ព្រោះក្មេងអាចលេបថ្នាំចូលតែម្តង។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីប្រភេទតេត្រាសាយគ្លីន(Tetracycline antibiotic) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតប្រូតេអ៊ីនរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp