Tetracosactide acetate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលនិងបម្រើបម្រាស់ដូចខាងក្រោម៖

      - ជំងឺInfantile spasms

      - ជំងឺហឺត (Bronchial asthma)

      - ជំងឺរលាកសន្លាក់រូម៉ាទីស (Rheumatoid arthritis)

      - បណ្ដុំរោគសញ្ញានេហ្វ្រូទិក (Nephrotic syndrome) (ចំពោះករណីអ្នកជំងឺមិនអាចប្រើឱសថស្តេរ៉ូអ៊ីត ហើយការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពតែប៉ុណ្ណោះ)

      - ការពិនិត្យមុខងារក្រពេញAdrenal cortex។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីប្រើនៅក្នុងការពិនិត្យមុខងារក្រពេញAdrenal cortex:

      ចំពោះឱសថ 0.25mg

      ប្រើ1ថ្ងៃ1ដងក្នុងកម្រិតដូចខាងក្រោម ដោយលាយជាមួយនឹងសូលុយស្យុងដែលភ្ជាប់មកជាមួយ។ ប្រសិនបើចាំបាច់ អនុវត្ត2~3ថ្ងៃជាប់គ្នា។

      - ករណីចាក់ក្នុងសាច់ដុំ ឬ ចាក់ក្នុងសរសៃវ៉ែន (Rapid test): ប្រើក្នុងកម្រិត 0.25mg។

      - ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន : ប្រើក្នុងកម្រិត 0.25~0.5mg ដោយលាយនៅក្នុងសូលុយស្យុងគ្លុយកូស5% សូលុយស្យុងអំបិល(Saline) ឬ ទឹកសម្រាប់លាយថ្នាំចាក់ ជាដើម រួចព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល4~8ម៉ោង។

      វិធីពិនិត្យសម្រាប់Rapid test

      (1) ត្រូវអោយអ្នកជំងឹស្ថិតនៅសម្រាកស្ងៀមរយៈពេល30នាទីមុននឹងអនុវត្ត។ បន្ទាប់មក ធ្វើការបូមឈាម (ឈាមa)។

      (2) ប្រើឱសថនេះ 0.25mg ចាក់ក្នុងសាច់ដុំឬចាក់ក្នុងសរសៃវ៉ែន។

      (3) នៅ30នាទីនិង60នាទីក្រោយការចាក់ ធ្វើការបូមឈាមសាជាថ្មី(ឈាមb)

      (4) ធ្វើការវាស់កម្រិតCortisolក្នុងឈាមaនិងឈាមb។

      ការវិនិច្ឆ័យលទ្ធផល

      (1) ប្រសិនបើកម្រិតនៅក្នុងឈាមbកើនឡើងលើសឈាមaចាប់ពី2ដងឡើងទៅ (ឬលើសឈាមa ចាប់ពី10μg/dLឡើងទៅ) មានន័យថាជាស្ថានភាពប្រក្រតី។

      (2) ប្រសិនបើមិនឃើញមានការកើនឡើងនោះទេ គេសង្ស័យថាមុខងារក្រពេញAdrenal cortexកំពុងចុះខ្សោយ។

      (3) ការពិនិត្យដោយRapid test មិនអាចវិនិច្ឆ័យទៅលើមូលហេតុនៃការចុះខ្សោយរបស់មុខងារក្រពេញAdrenal cortexនោះទេ។

      ចំពោះឱសថ 0.5mg

      ប្រើក្នុងកម្រិត1ថ្ងៃ 0.5~1.0mg ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ ចាក់ក្នុងសាច់ដុំ។ ប្រសិនបើចាំបាច់ អនុវត្ត2~3ថ្ងៃជាប់គ្នា។ សូមស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងវិធីពិនិត្យនិងរបៀបវិនិច្ឆ័យលទ្ធផល។

      ・ករណីប្រើនៅក្នុងការព្យាបាលជំងឺផ្សេងៗ ក្រៅពីករណីខាងលើ:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ 0.5~1.0mg ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ ចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp