Tamsulosin hydrochloride
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញាពិបាកនោម ដែលកើតមាននៅក្នុងជំងឺក្រពេញប្រូស្តាតរីកធំ(Prostatomegaly)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 0.2mg ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន វិលមុខ មិនស្រួលក្នុងក្រពះ រមាស់ស្បែក ឡើងកន្ទួលក្រហម កន្ទាលត្រអាក ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- បាត់បង់ស្មារតី
- រួយខ្លួន បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថបញ្ចុះសម្ពាធឈាម - អាចធ្វើអោយកើតមានអាការៈងងឹតមុខពេលក្រោកឈរ។
・ឱសថដែលមានសកម្មភាពទប់ស្កាត់អង់ស៊ីមPhosphodiesterase 5 (PDE 5 inhibitors) (ឱសថSildenafil citrate, Vardenafil hydrochloride hydrate ជាដើម) - អាចធ្វើអោយកើតមានរោគសញ្ញាផ្សេងៗដោយសារសម្ពាធឈាមចុះទាប។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・ភាគច្រើនប្រើរួមជាមួយឱសថប្រឆាំងអរម៉ូនបុរសអង់ដ្រូជេន (Anti-androgen drugs) និងមិនប្រើឱសថនេះចំពោះអ្នកជំងឺដែលមានបញ្ហាតម្រងនោមទេ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពទប់ស្កាត់ការភ្ញោចគ្រឿងទទួលα1(α1 receptor)ដែលស្ថិតនៅតាមបង្ហួរនោមនិងក្រពេញប្រូស្តាត ធ្វើអោយសម្ពាធនៅក្នុងក្រពេញប្រូស្តាតថយចុះ ដើម្បីកាត់បន្ថយរោគសញ្ញាពិបាកនោម ដែលកើតមាននៅក្នុងជំងឺក្រពេញប្រូស្តាតរីកធំ(Prostatomegaly)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp