Tamoxifen citrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកសុដន់។

    • កម្រិតប្រើប្រាស់

      លេប1ថ្ងៃ20mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ40mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន រាំងរដូវ រដូវខុសប្រក្រតី ចេញឈាមតាមទ្វារមាស ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ក្ដៅច្រាល មុខក្រហម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ភ្នែកមើលមិនសូវច្បាស់ ភ្នែកស្រវាំង (ប៉ះពាល់ចក្ខុវិញាណ)

      - ឈឺតាមផ្នែកផ្សេងៗនៃរាងកាយ ឈឺពេលសង្កត់ មានស្នាមក្រហម (ជំងឺស្ទះដោយសារកំណកឈាម(Thromboembolism) រលាកសរសៃវ៉ែន)

      - ចេញឈាមតាមទ្វារមាស រដូវខុសប្រក្រតី(ឈាមរដូវច្រើនហួសហេតុ ឈឺផ្នែកខាងក្រោមនៃពោះនិងចង្កេះ ជាដើម) រដូវមិនទៀង (ជំងឺទាក់ទងនឹងស្បូន)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - ហើមភ្នែកនិងជុំវិញបបូរមាត់ ឡើងកន្ទួលក្រហម ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema)​)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថWarfarin - អាចធ្វើអោយសកម្មភាពនៃWarfarinកើនឡើង។

      ・ឱសថRitonavir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃTamoxifenកើនឡើង។

      ・ឱសថRifampicin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃTamoxifenថយចុះ។

      ・ឱសថប្រភេទSSRI (Paroxetine ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃTamoxifenថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・មុននឹងចាប់ផ្ដើមការព្យាបាលដោយឱសថនេះ ត្រូវពិនិត្យដើម្បីបញ្ជាក់អោយដឹងថាអ្នកជំងឺមិនកំពុងមានផ្ទៃពោះនោះទេ ហើយក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អ្នកជំងឺគួរប្រើវិធីពន្យារកំណើតក្រៅពីវិធីប្រើថ្នាំអរម៉ូន។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・មុននឹងចាប់ផ្ដើមការព្យាបាលដោយឱសថនេះ ត្រូវពិនិត្យដើម្បីបញ្ជាក់អោយដឹងថាអ្នកជំងឺមិនកំពុងមានផ្ទៃពោះនោះទេ ហើយក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អ្នកជំងឺគួរប្រើវិធីពន្យារកំណើតក្រៅពីវិធីប្រើថ្នាំអរម៉ូន។

      ・មានករណីដែលត្រូវបានប្រើនៅក្នុងការបំបាត់អាការៈប្រកាំងដែលកើតមាននៅក្នុងពេលមករដូវ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អរម៉ូនEstrogen ដោយប្រជែងភ្ជាប់ទៅនឹងគ្រឿងទទួល(Receptor)នៃអរម៉ូនEstrogen។ អរម៉ូនEstrogenមានឥទ្ធិពលទៅលើជំងឺមហារីកសុដន់ ដោយអរម៉ូននេះនឹងជម្រុញការបំបែកខ្លួន(ការកើនចំនួន)នៃកោសិកាមហារីក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp