Tamibarotene

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមសប្រភេទPromyelocytic leukemiaលក្ខណៈស្រួចស្រាវ ដែលរើឡើងវិញឬពិបាកព្យាបាល។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      គេប្រើឱសថនេះដើម្បីជម្រុញស្ថានភាពជំងឺអោយឈានចូលដំណាក់កាលធូរស្រាល(Remission induction therapy) ដោយលេបក្នុងកម្រិត1ថ្ងៃ 6mg/m2 បែងចែកជា2ដងក្នុង1ថ្ងៃ នៅក្រោយអាហារពេលព្រឹកនិងពេលល្ងាច។ ប្រើរហូតដល់ស្ថានភាពខួរឆ្អឹងរបស់អ្នកជំងឺចូលដល់ដំណាក់កាលធូរស្រាល ប៉ុន្តែ រយៈពេលនៃការប្រើឱសថនេះមិនត្រូវលើសពី8សប្ដាហ៍នោះទេ គិតពីពេលចាប់ផ្ដើមប្រើឱសថនេះ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរដោយសារសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថវីតាមីនA។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃការលើសវីតាមីនAក្នុងរាងកាយ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・ស្ត្រីដែលអាចមានផ្ទៃពោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំលេប:

      ・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកដោយគីមី និង ត្រូវសម្រាកនៅមន្ទីរពេទ្យដើម្បីទទួលការពិនិត្យតាមដាន។

      ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្វើអោយកើតមានជំងឺRetinoic acid syndrome ដែលអាចមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។ ប្រសិនបើមានភាពខុសប្រក្រតី ត្រូវបញ្ឈប់ការប្រើឱសថនេះ រួចធ្វើការព្យាបាលអោយបានសមស្របដោយការប្រើឱសថស្តេរ៉ូអ៊ីតជាដើម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp