Talipexole hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺប៉ាឃីនសុន(Parkinson's disease)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង 0.2mgឬ0.4mg ក្រោយអាហារពេលល្ងាច។ បន្ទាប់ពីនោះ អាចបង្កើនកម្រិតម្ដង0.4mg/ថ្ងៃ រៀងរាល់1សប្ដាហ៍ ដើម្បីកំណត់កម្រិតដែលអាចប្រើជាប្រចាំបាន (ជាទូទៅគឺ1ថ្ងៃ1.2~3.6mg)។ ករណីកម្រិតប្រើក្នុង1ថ្ងៃស្មើនឹង0.8mg ត្រូវបែងចែកជា2ដងគឺក្រោយបរិភោគអាហារពេលព្រឹកនិងអាហារពេលល្ងាច។ ករណីកម្រិតប្រើក្នុង1ថ្ងៃចាប់ពី1.2mgឡើងទៅ ត្រូវបែងចែកជា3ដង លេបក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថClonidine hydrochloride។

    • ផលរំខាន

      ចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ សម្ពាធឈាមចុះទាបពេលក្រោកឈរ វិលមុខ រវើរវាយ ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・សកម្មភាពនៃឱសថទាំងនេះមានលក្ខណៈខ្សោយជាងឱសថប្រភេទL-ដូប៉ា (L-dopa) ប៉ុន្តែ ការកើតមានការប្រែប្រួលរោគសញ្ញាចុះឡើងក្នុង1ថ្ងៃមានលក្ខណៈតិចតួចជាង។

      ・រោគសញ្ញាក្រពះពោះវៀនច្រើនកើតឡើងនៅពេលចាប់ផ្ដើមប្រើប្រាស់ឱសថនេះ ប៉ុន្តែ វានឹងបាត់ទៅវិញក្រោយរយៈពេលប៉ុន្មានថ្ងៃ។

    • សកម្មភាពឱសថ

      ភ្ជាប់ទៅនឹងគ្រឿងទទួលដូប៉ាមីន និង បង្ហាញសកម្មភាពដូចទៅនឹងសារធាតុដូប៉ាមីនដែរ គឺធ្វើអោយការបញ្ជូនសញ្ញាតាមសរសៃប្រសាទមានលក្ខណៈរលូន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp