Talc
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបង្ការកុំអោយមានការដក់ទឹកនៅក្នុងទូ្រង ចំពោះអ្នកដែលមានរោគសញ្ញា Malignant pleural effusion។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ប្រើឱសថនេះ(4g/ដប) លាយជាមួយនឹងសេរ៉ូមប្រៃ50mL រួចចាក់បញ្ចូលទៅក្នុងចន្លោះនៃភ្នាសទ្រូង(Pleural cavity)។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ក្ដៅខ្លួន ទល់លាមក អស់កម្លាំង ឈឺក្បាល អារម្មណ៍មិនស្រួលក្នុងទ្រូង ឈឺទ្រូង ជំងឺឆ្លងនៅលើស្បេក បាត់បង់ចំណង់អាហារ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម ក្អក ស្លេស្ម ដកដង្ហើមលឿន ជីពចរលោតលឿន (ជំងឺAcute respiratory distress syndrome)។
- ក្ដៅខ្លួន ឈឺក្បាល ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)។
- កន្ទាលត្រអាក រមាស់ កន្ទួលក្រហម សម្លេងស្អក ពិបាកដកដង្ហើម ក្ដៅខ្លួន ហើមភ្នែកនិងបបូរមាត់ ស្មារតីដឹងខ្លួនធ្លាក់ចុះ (រោគប្រតិកម្មធ្ងន់ធ្ងរ)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតឡើងនៃជំងឺAcute respiratory distress syndrome ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។
-
សកម្មភាពឱសថ
សកម្មភាពនៃឱសថនេះនៅមិនទាន់មានទ្រឹស្ដីច្បាស់លាស់នៅឡើយទេ ប៉ុន្តែ ការស្រាវជ្រាវបង្ហាញថាឱសថនេះបង្កអោយមានការបញ្ចេញសារធាតុ TGF-β, TNF-α, IL-1, IL-8 ជាដើមទៅក្នុងទ្រូង ធ្វើអោយមានការកកើតឡើងនៃសរសៃកូឡាជេន(Collagen)ដែលទៅបំពេញនៅចន្លោះស្រទាប់ទ្រូង ដើម្បីកុំអោយមានកន្លែងដែលអាចដក់ទឹកនៅក្នុងទ្រូងបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp