Talaporfin sodium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺមហារីកសួតនៅដំណាក់កាលដំបូង (ដំណាក់កាល0 ឬ ដំណាក់កាលទីI) ករណីមិនអាចព្យាបាលជាសះស្បើយដោយវិធីព្យាបាលផ្សេងទៀតដូចជាការវះកាត់ជាដើម ឬ ករណីមិនអាចប្រើវិធីព្យាបាលផ្សេងទៀតចំពោះអ្នកជំងឺដែលចាំបាច់ត្រូវរក្សាមុខងាររបស់សួត ហើយគេអាចមើលឃើញប្រភពមហារីកទាំងមូលច្បាល់លាស់តាមរយៈឧបករណ៍អង់ដូស្កុបនិងអាចព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរបាន។
- ជំងឺមហារីកខួរក្បាលប្រភេទកាចនិងមិនមែនបណ្ដាលមកពីជំងឹផ្សេងទៀត (Primary malignant brain tumor) (ចំពោះករណីដែលអនុវត្តការវះកាត់ដើម្បីកាត់យកជាលិកាមហារីកចេញតែប៉ុណ្ណោះ)
- ជំងឺមហារីកបំពង់អាហារដែលមានជាលិកាមហារីកនៅសេសសល់ដោយកន្លែង ក្រោយពេលការព្យាបាលដោយវិទ្យុសកម្មឬដោយគីមី។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីជំងឺមហារីកសួតនៅដំណាក់កាលដំបូង និង ជំងឺមហារីកបំពង់អាហារដែលមានជាលិកាមហារីកនៅសេសសល់ដោយកន្លែង ក្រោយពេលការព្យាបាលដោយវិទ្យុសកម្មឬដោយគីមី:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ដង 40mg/m2 ដោយចាក់ក្នុងសរសៃវ៉ែន។ នៅរយៈពេល4~6ម៉ោងក្រោយការចាក់ឱសថនេះ អនុវត្តការបាញ់កាំរស្មីឡាស៊ែរទៅលើជាលិកាដែលជាប្រភពមហារីក។
・ករណីជំងឺមហារីកខួរក្បាលប្រភេទកាចនិងមិនមែនបណ្ដាលមកពីជំងឹផ្សេងទៀត (Primary malignant brain tumor):
មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ដង 40mg/m2 ដោយចាក់ក្នុងសរសៃវ៉ែន។ នៅរយៈពេល22~26ម៉ោងក្រោយការចាក់ឱសថនេះ អនុវត្តការបាញ់កាំរស្មីឡាស៊ែរទៅលើជាលិកាដែលជាប្រភពមហារីក។
-
ហាមប្រើ
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរដោយសារសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺPorphyria។
・អ្នកជំងឺមហារីកសួត ដែលមហារីករាលដាលទៅដល់ក្រៅស្រទាប់ឆ្អឹងខ្ចីនៃទងសួត។
・អ្នកជំងឹមហារីកសួត ដែលជាលិកាមហារីកស្ថិតនៅបំពង់ខ្យល់ធំក្នុងទំហំធំ ឬ ដែលមានការរួមតូចនៃបំពង់ខ្យល់។
・អ្នកជំងឹមហារីកសួត ដែលជាលិកាមហារីកស្ថិតនៅផ្នែកខាងចុង គិតពីផ្នែកSubsegmentនៃសួត។
・អ្នកជំងឺមហារីកបំពង់អាហារ ដែលពិនិត្យឃើញថាជាលិកាមហារីកបានរាលដាលដល់សរសៃអាកទែធំ(Aorta T4 ) តាមរយៈការថតCTនៅមុនពេលអនុវត្តការព្យាបាលដោយវិទ្យុសកម្មឬការព្យាបាលដោយគីមី។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp