Tafluprost

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺក្លូកូម(Glaucoma) ឬ រោគសញ្ញានៃការកើនឡើងសម្ពាធភ្នែក។

    • កម្រិតប្រើប្រាស់

      ថ្នាំបន្តក់ភ្នែក (0.0015%):

      បន្តក់ក្នុងភ្នែក 1ដង1តំណក់ 1ថ្ងៃ1ដង។

    • ហាមប្រើ

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថOmidenepag isopropyl។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ក្រហមភ្នែក អារម្មណ៍ក្ដៅ អារម្មណ៍ទើសក្នុងភ្នែក ឈឺចាប់ ចង់ក្អួត ក្អួត តឹងច្រមុះ ស្ពឹកអណ្ដាត ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・មានប្រសិទ្ធិភាពបញ្ចុះសម្ពាធភ្នែក ដោយមិនមានឥទ្ធិពលធ្វើអោយកូនក្រមុំភ្នែករួមឬរីកនោះទេ។

      ・ឱសថនេះអាចធ្វើអោយប៉ះពាល់ដល់កញ្ចក់ភ្នែក ដូច្នេះ មិនត្រូវបន្តក់លើសពី1តំណក់នោះទេ និង អ្នកជំងឺត្រូវទទួលការពិនិត្យកញ្ចក់ភ្នែកអោយបានទៀងទាត់។

    • សកម្មភាពឱសថ

      ឱសថនេះជាប្រភេទប្រូស្តាក្លង់ឌីន(Prostaglandin) វាមានសកម្មភាពភ្ជាប់ទៅនឹងគ្រឿងទទួលFP(FP receptor) ដើម្បីបង្កើនការហូរចេញនៃទឹកក្នុងភ្នែក(Aqueous humour)តាមរយៈចន្លោះស្រទាប់Uveaនិងស្រទាប់Sclera ធ្វើអោយសម្ពាធក្នុងភ្នែកថយចុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp