Synthetic aluminium silicate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការការពារភ្នាសសើមនៃក្រពះនិងបំបាត់រោគសញ្ញាផ្សេងៗដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម៖ ជំងឺដំបៅក្រពះ ជំងឺដំបៅគល់ពោះវៀនតូច(Duodenal ulcer) ជំងឺរលាកក្រពះ((រួមទាំង រលាកក្រពះស្រួចស្រាវឬរ៉ាំរ៉ៃ និង រលាកក្រពះដោយសារការប្រើប្រាស់ឱសថ)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ3~10g ដោយបែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលកំពុងទទួលការលាងឈាម។
-
ផលរំខាន
ទល់លាមក
-
ការប្រុងប្រយ័ត្នជាពិសេស
・ដើម្បីពិនិត្យថាអ្នកជំងឺកំពុងទទួលផលប៉ះពាល់ឆ្អឹងដោយសារសារធាតុអាលុយមីញ៉ូមនៅក្នុងឱសថដែរឬទេ អ្នកជំងឺគួរទទួលការពិនិត្យកម្រិតអាលុយមីញ៉ូម(Al) ផូស្វ័រ(P) កាល់ស្យូម(Ca) ALP ជាដើម ក្នុងឈាម ជាទៀងទាត់។
-
សកម្មភាពឱសថ
មានសកម្មភាពបន្សាបអាស៊ីតក្នុងក្រពះដោយយឺតៗ ហើយអាស៊ីតស៊ីលីស៊ីក (Silicic acid)ដែលកើតពីប្រតិកម្មបន្សាបនោះក៏មានប្រសិទ្ធិភាពការពារភ្នាសក្រពះផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp