Suxamethonium chloride hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បន្ធូរការកន្ត្រាក់នៃសាច់ដុំនៅពេលអនុវត្តការសណ្ដំ
- បន្ធូរការកន្ត្រាក់នៃសាច់ដុំនៅពេលស៊កបំពង់ទៅក្នុងផ្លូវដង្ហើម នៅពេលសម្រួលស្ថានភាពបាក់ឬភ្លាត់ឆ្អឹង ឬ នៅពេលមានអាការៈកន្ត្រាក់សាច់ដុំនៅបំពង់ក
- បន្ធូរការកន្ត្រាក់នៃសាច់ដុំនៅពេលអនុវត្តការព្យាបាលដោយចរន្តអគ្គិសនី(Electroconvulsive therapy)
- ប្រើនៅក្នុងការវិនិច្ឆ័យដុំនៅផ្នែកពោះ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
- មនុស្សពេញវ័យ:
+ វិធីចាក់បញ្ចូលឱសថលក្ខណៈដាច់ៗ:ប្រើ1ដង10~60mg ចាក់តាមសរសៃវ៉ែន។ ប្រសិនបើការប្រើក្នុងកម្រិតនេះមិនអាចបន្ធូរការកន្ត្រាក់នៃសាច់ដុំទេ អាចបង្កើនកម្រិតរហូតដល់អាចបន្ទូរការកន្ត្រាក់នៃសាច់ដុំបាន។
+ វិធីចាក់បញ្ចូលឱសថលក្ខណៈជាប់ឥតដាច់:ករណីត្រូវការបន្តប្រសិទ្ធិភាពនៃឱសថនេះ អាចប្រើឱសថនេះលាយនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5% អោយបានជាសូលុយស្យុងកំហាប់0.1~0.2% រួចចាក់បញ្ចូលក្នុងសរសៃវ៉ែនក្នុងល្បឿនប្រហែល2.5mg/នាទី។
- កុមារនិងទារក:ប្រើក្នុងកម្រិត1mg/kg ចាក់តាមសរសៃវ៉ែន។ ករណីមិនអាចចាក់តាមសរសៃវ៉ែនបាន អាចប្រើក្នុងកម្រិត2~3mg/kg ចាក់ក្នុងសាច់ដុំ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលមានអាការៈរលាកភ្លើងកម្រិតធ្ងន់ធ្ងរ ឬ មានរបួសប៉ះទង្គិចទំហំធំ ឬមានជំងឺសារធាតុអ៊ុយរេពីទឹកនោមចូលក្នុងឈាម(Uremia) ឬមានអាការៈស្ពឹកអវៈយវៈ ឬអ្នកដែលធ្លាប់កើតមានអាការៈពុលឱសថDigitalis ឬ អ្នកដែលទើបទទួលឱសថDigitalisថ្មីៗនេះ។
・អ្នកដែលមានជំងឺក្លូកូម (Glaucoma)។
-
ផលរំខាន
ផលរំខានរួមមាន ចង្វាក់បេះដូងខុសប្រក្រតី សម្ពាធឈាមធ្លាក់ចុះ ឈឺសាច់ដុំ ឡើងកន្ទួលក្រហម សម្ពាធភ្នែកកើនឡើង ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- សម្ពាធឈាមធ្លាក់ចុះ ជីពចរដើរលឿន ស្នាមក្រហមពេញខ្លួន ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ចង្វាក់បេះដូងប្រែប្រួល សម្ពាធឈាមប្រែប្រួល ឡើងកម្ដៅក្នុងខ្លួន សាច់ដុំរឹង ដកដង្ហើមខុសប្រក្រតី បែកញើស (Malignant hyperthermia)
- ទងសួតកន្ត្រាក់ អាការៈឈប់ដកដង្ហើមអូសបន្លាយ
- គាំងបេះដូង
- ផលប៉ះពាល់ដល់ប្រព័ន្ធដំណកដង្ហើម
- ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺរលាយសាច់ដុំ(Rhabdomyolysis))។
-
អន្តរប្រតិកម្ម
・ឱសថប្រភេទDigitalis (Digoxin, Metildigoxin ជាដើម) - អាចធ្វើអោយកើតមានផលរំខានទាក់ទងនឹងចង្វាក់បេះដូងកម្រិតធ្ងន់ធ្ងរ។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថទប់ស្កាត់អង់ស៊ីមCholinesterase (Ambenonium chloride, Neostigmine bromide, Cyclophosphamide ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថកើនឡើង។
・ឱសថបន្ធូរការកន្ត្រាក់សាច់ដុំប្រភេទ Non-depolarizing muscle relaxant - អាចធ្វើអោយសកម្មភាពបន្ធូរការកន្ត្រាក់សាច់ដុំកើនឡើង អាចប៉ះពាល់ដល់ប្រព័ន្ធដំណកដង្ហើម។
・ឱសថDesflurane, ឱសថIsoflurane - អាចធ្វើអោយសកម្មភាពបន្ធូរការកន្ត្រាក់សាច់ដុំកើនឡើង។
・ឱសថAprotinin, ឱសថZopiclone, ឱសថEszopiclone - អាចធ្វើអោយសកម្មភាពនៃSuxamethoniumកើនឡើងឬអូសបន្លាយ។
・ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycosides - អាចធ្វើអោយកើតមានអាការៈពិបាកដកដង្ហើម។
・ឱសថប្រឆាំងបាក់តេរីប្រភេទLincomycin - អាចធ្វើអោយសកម្មភាពបន្ធូរការកន្ត្រាក់នៃសាច់ដុំកើនឡើង។
・ឱសថIrinotecan hydrochloride - អាចធ្វើអោយសកម្មភាពបន្ធូរការកន្ត្រាក់នៃសាច់ដុំថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានប៉ះពាល់ដល់ប្រព័ន្ធដំណកដង្ហើម(អាការៈឈប់ដកដង្ហើម) ដូច្នេះ ត្រូវត្រៀមឧបករណ៍អោយបានគ្រប់គ្រាន់សម្រាប់ប្រើនៅពេលកើតមានផលរំខាននេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពធ្វើអោយកោសិកាសរសៃប្រសាទស្ថិតនៅក្នុងស្ថានភាពDepolarizationជាប់ជានិច្ច ដើម្បីបន្ធូរការកន្ត្រាក់នៃសាច់ដុំ។ ប៉ុន្តែ វាអាចនឹងបង្កអោយមានការកន្ត្រាក់សាច់ដុំរយៈពេលខ្លីជាបណ្ដោះអាសន្ន មុននឹងឈានដល់ការបន្ធូរសាច់ដុំជាអតិបរមា។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp