Sultamicillin tosilate hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរីទាក់ទងនឹងស្បែក ផ្លូវដង្ហើម ត្រចៀក ច្រមុះ និងផ្នែកផ្សេងៗទៀតនៃរាងកាយ រួមមានដូជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺរលាកបំពង់កនិងបំពង់សម្លេង រលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Lung abscess) ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺប្រម៉េះ(Gonorrhea) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកកញ្ចក់ភ្នែក(Keratitis)(រួមទាំងជំងឺដំបៅកញ្ចក់ភ្នែក) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis)។

      ប៉ុន្តែ មិនមានប្រសិទ្ធិភាពនៅក្នុងការប្រឆាំងនឹងពពួកផ្សិតឬវីរុសនោះទេ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប ទម្រង់ជាថ្នាំម្សៅសម្រាប់កុមារ:

      ពិសារ1ថ្ងៃ 15~30mg/kg បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:

      លេប1ដង 375mg, 1ថ្ងៃ2~3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
      ・អ្នកដែលកំពុងមានជំងឺ Infectious mononucleosis ។
      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន។

    • ផលរំខាន

      ផលរំខានរួមមាន រាករូស ស្នាមក្រហមលើស្បែក ហើមមុខឬបំពង់ក ឡើងកន្ទួលក្រហម រមាស់។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម ក្តៅមុខមាត់និងតាមរាងកាយ រមាស់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ក្តៅខ្លួនខ្លាំង ស្បែកឡើងក្រហម ដំបៅក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome))

      - ងាយហូរឈាម ឈាមក្រកក មានស្នាមជាំ អស់កម្លាំង (ជំងឺទាក់ទងនឹងមុខងារឈាម)

      - ឈឺពោះ រាករូសមានលាយឈាម (ជំងឺរលាកពោះវៀនធំមានហូរឈាម)

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ថ្នាំបញ្ចុះជាតិអាស៊ីតAllopurinol - ហានិភ័យនៃការកើតមានផលរំខានកើនឡើង

      ・ថ្នាំប្រឆាំងកំណកឈាម - ហានិភ័យនៃការហូរឈាមកើនឡើង

      ・ថ្នាំពន្យារកំណើត - ប្រសិទ្ធិភាពថ្នាំពន្យារកំណើតថយចុះ

      ・ថ្នាំព្យាបាលជំងឺរលាកសន្លាក់Rheumatism (ថ្នាំMethotrexate) - កាត់បន្ថយការបញ្ចេញចោលនៃថ្នាំMethotrexate ធ្វើអោយកម្រិតនៃសារធាតុថ្នាំនៅក្នុងឈាមកើនឡើង

      ・ថ្នាំបញ្ចុះជាតិអាស៊ីតProbenecid -ហានិភ័យនៃការកើតមានផលរំខានកើនឡើង

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ថ្នាំគ្រាប់ ៖ គួរពិសាទឹកមួយកែវនៅរាល់ពេលលេបថ្នាំ និង មិនគួរលេបថ្នាំនៅមុនពេលចូលគេងភ្លាមនោះទេ ព្រោះសារធាតុថ្នាំអាចជាប់នៅបំពង់អាហារធ្វើអោយកើតមានដំបៅ។

      ・ថ្នាំម្សៅ ៖ ដើម្បីកុំអោយល្វីង មិនគួរកិនបំបែកឬរំលាយក្នុងទឹកនោះទេ។ គួរលេបថ្នាំ រួចពិសាទឹកឬទឹកដោះគោមួយកែវ ប៉ុន្តែមិនត្រូវពិសាជាមួយភេសជ្ជៈមានជាតិអាស៊ីតនោះទេ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន ដោយបង្អាក់សកម្មភាពបង្កើតភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន។ ម្យ៉ាងទៀត មានប្រសិទ្ធិភាពទប់ទល់នឹងសកម្មភាពរបស់អង់ស៊ីមβ-lactamase ធ្វើអោយប្រសិទ្ធិភាពរបស់ឱសថមានលំនឹង មិនងាយបាត់បង់ប្រសិទ្ធិភាព។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp