Sulpyrine hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈក្ដៅខ្លួនដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ (រួមទាំងករណីជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវដែលមានរោគសញ្ញារលាកទងសួតស្រួចស្រាវផងដែរ)។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈក្ដៅខ្លួនជាបន្ទាន់ ក្នុងករណីដែលការប្រើឱសថបំបាត់ក្ដៅខ្លួនផ្សេងទៀតមិនមានប្រសិទ្ធិភាព ឬ ករណីដែលអ្នកជំងឺមិនអាចទទួលឱសថបំបាត់ក្ដៅខ្លួនផ្សេងទៀត។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ ពិសាក្នុងកម្រិត1ដង0.3g នៅពេលកើតមានអាការៈ។ អាចបង្កើនកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ជាគោលការណ៍ ប្រើត្រឹម1ថ្ងៃ2ដងនិងកម្រិតអតិបរមាគឺ1ថ្ងៃ0.9g។ គួរចៀសវាងប្រើឱសថនេះនៅពេលពោះទទេ។ករណីថ្នាំចាក់:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង0.25g ដោយចាក់ក្រោមស្បែកឬក្នុងសាច់ដុំ។ អាចបង្កើនដល់កម្រិតអតិបរមា1ដង0.5gទៅតាមរោគសញ្ញា។ ករណីរោគសញ្ញាមិនប្រសើរឡើងទេ អាចប្រើ1ថ្ងៃ2ដងជាអតិបរមា ដោយចាក់ក្រោមស្បែកឬក្នុងសាច់ដុំ។ គួរចៀសវាងប្រើឱសថនេះរយៈពេលវែង។ នៅពេលអ្នកជំងឺអាចប្រើឱសថប្រភេទលេប ឬ ឱសថបញ្ចូលតាមទ្វារធំ ត្រូវរួសរាន់ប្តូរទៅប្រើឱសថទាំងនោះវិញ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬសារធាតុប្រភេទPyrazolone។
・អ្នកដែលមានជំងឺកង្វះG-6PDពីកំណើត (Congenital glucose-6-phosphate dehydrogenase deficiency)។
・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។
・អ្នកដែលមានបញ្ហាទាក់ទងនឹងឈាមធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខាននៃឱសថនេះ ដែលអាចបង្កជាអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp